ទម្លាយសម្រស់ខាងក្រៅរបស់តួអង្គទេវតាឆ្នាំថ្មី ព្រះនាម មណ្ឌាទេវី ដែលយាងចុះមកនៅថ្ងៃនេះ

ពុធ, ១៤ មេសា ២០២១

កាលពីវេលាម៉ោង៤ទៀបភ្លឺព្រឹកមិញនេះ ដែលជាថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំឆ្លូវ ក្នុងថ្ងៃពុធ ៣កើត ខែពិសាខ ត្រូវនឹងថ្ងៃ១៤ ខែមេសា គ.ស ២០២១នេះ ទេវតាមហាសង្ក្រាន្តបានយាងចុះមកគ្រងជម្ពូទ្វីប ដែលមានព្រះនាម មណ្ឌាទេវី ជាបុត្រីទី៤ នៃកបិ​ល​ម​​ហា​ព្រហ្ម។

ក្នុងនោះដែរ តួអង្គដែលតំណាងឲ្យទេវតាឆ្មាំថ្មី ព្រះនាម មណ្ឌាទេវី ដែលបានយាងចុះពីព្រឹកមិញនេះ មានឈ្មោះថា កញ្ញា សាន្ត កុ​សុ​មៈ ​ដែលជាម្ចាស់ជ័យលាភីឯក «ធីតាសង្រ្កាន្ត» មានអាយុ២០ឆ្នាំ មកពីខេត្តពោធិ៍សាត់។ ដោយឡែក មកចាប់អារម្មណ៍លើរូប​ស​ម្រស់​ខាងក្រៅរបស់ កញ្ញាឯករូបនេះវិញ គឺស្រស់ស្អាតខ្លាំងមិនត្រឹមតែតែងតួជាទេវតានោះទេ រីឯរូបសម្រស់ខាងក្រៅវិញ គឺពិត​ជា​ស្រ​ស់​ស្អាតមិនធម្មតា ដែលមានស្ទីលលេងខ្លួនបែបឃ្យូតៗ យ៉ាងទាក់ទាញ។

យ៉ាងណាមិញបើចង់ដឹងថា តួអង្គតំណាងទេវតាឆ្នាំថ្មីរូបនេះ មានស្ទីលលេងខ្លួនខាងក្រៅស្អាតៗ គួរឲ្យស្រឡាញ់យ៉ាងណានោះ សូ​ម​ចូលទស្សនារូបភាពខាងក្រោមទាំងអស់គ្នា!

ដោយ៖ ស្រីហាង

ព័ត៌មាន​ទាក់ទង​

Loading...