ថា​តួអង្គ​ទេវតា​ទៅស្រស់ៗ​ស្អាត ​ឯតួអង្គ​លោក​អាចារ្យវិញ​ក៏ស្រស់​សង្ហាមិន​ណយ​ដែរ​

ពុធ, ១៤ មេសា ២០២១

នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ ជាថ្ងៃធ្វើពិធីទទួល និងផ្ទេរតំណែងទេវតាឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ឆ្នាំឆ្លូវ ព្រះនាង មណ្ឌាទេវី  ត្រី​ស័កព.ស ២៥៦៥ គ.ស២០២១ ដែលបានប្រារព្ធឡើងនាវេលាម៉ោង ៤ទៀបភ្លឺព្រឹកមិញនេះ។

ក្នុងពិធីទទួលនិងផ្ទេរតំណែងទេវតាឆ្នាំថ្មីនេះ ក្រឡេកឃើញថាមានការចាប់អារម្មណ៍ខ្លាំងមែនទែនលើរូប​សម្រស់របស់តួ​អង្គ​តំ​ណា​ង​ឲ្យទេវតាឆ្នាំថ្មី ដែលមានរូបសម្រស់ស្រស់ស្អាតផូរផង់ទាំងក្នុងតួអង្គទេវតា​ និងរូបសម្រស់ខាងក្រៅ។ ដោយ​ឡែកក្នុងនោះដែរ ក៏​កំ​ពុង​តែ​មានការចាប់អារម្មណ៍ខ្លាំងលើរូបសម្រស់​ដ៏ស្រស់សង្ហារបស់លោកអាចារ្យ ដែលជាអ្នកប្រកាស​ទទួល​តំណែងទេវតា​ឆ្នាំ​ថ្មី​ផ​ង​​ដែរ ​​ដោយកំពុងតែទាក់ចិត្តមហាជននារីៗទាំងឡាយ។

ដោយឃើញថា បន្ទាប់ពីបញ្ចប់ពិធីទទួល និងផ្ទេរតំណែងទេវតាឆ្នាំថ្មីនេះភ្លាម មហាជនលើបណ្ដាញសង្គមមានការស៊ែរ​ចែករំលែក​ពា​សពេញបណ្ដាញសង្គម ដែលបានផ្ដោតអារម្មណ៍យ៉ាងខ្លាំងចំពោះរូបសម្រស់របស់ទេវតាឆ្នាំថ្មី ព្រមទាំង​លោក​អាចារ្យ​រូប​ស​ង្ហា​រូប​នេះ​ផងដែរ៕

ដោយ៖ ស្រីហាង

ព័ត៌មាន​ទាក់ទង​

Loading...