ឱកាសចូលឆ្នាំថ្មី! ស៊ឹម ស្រីនិច បានត្រឹមទិញកាដូជាគ្រឿងអលង្ការមានតម្លៃ ជូនអ្នកម្តាយពីចម្ងាយ

ពុធ, ១៤ មេសា ២០២១

ថ្ងៃទី១៤ ខែមេសា ជាថ្ងៃដែលប្រជាជនខ្មែរទាំងអស់ទន្ទឹងរង់ចាំ ព្រោះជាថ្ងៃនៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងជាថ្ងៃដែ​ល​បង​ប្អូ​ន ​​ញាតិមិត្តជិតឆ្ងាយបានមកជួបជុំក្រុមគ្រួសារ ក្នុងថ្ងៃដ៏មានន័យនេះ។ ដោយឡែកសម្រាប់ឆ្នាំថ្មី ដោយសារប្រទេសជាតិកំពុង​ប្រ​ឈ​មនឹងជំងឺកូវីដ១៩ ទើបត្រូវតម្រូវអោយប្រជាជនទាំងអស់រក្សាគម្លាតពីគ្នា និងបិទការចេញចូលតាមខេត្តណ្ដោះអាសន្នសិន។

បើយើងក្រឡេកមកចាប់អារម្មណ៍នឹងតារាសម្ដែងរាងតូចច្រឡឹង កញ្ញា ស៊ឹម ស្រីនិច ទោះបីឆ្នាំថ្មីនេះខកខានមិនបានទៅជួប​ជុំ​ក្រុ​ម​គ្រួសារ ចំណាយពេលវេលាសប្បាយជាមួយពួកគាត់ពិតមែន ប៉ុន្តែនាងនៅតែរក្សាភាពកត្តញូជាមួយអ្នកមានគុណ ពិសេស​ចំ​ពោះ​អ្នកម្តាយជាទីស្រឡាញ់។

ដោយនាង បានទិញកាដូជាគ្រឿងអលង្ការមាសមួយឈុតមានដូចជា ក្រវិលមួយគូ កងដៃ ចិញ្ជៀន និងខ្សែកយ៉ាង​ស្រ​ស់ស្អា​ត​ជូ​ន​អ្នក​ម្តាយជាទីស្រឡាញ់ ព្រមជាមួយសារភ្ជាប់មកថា «ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីកូនស្រីម្នាក់​នេះគ្មានប៉ងចង់បានអ្វីក្រៅ​ពី​សេ​ច​ក្តី​សុ​ខ​​នឹងស្នាមញញឹមរបស់ម៉ាក់ឡើយ។ ឆ្នាំនេះកូនមិនបានលាងបាតជើងជូនព្រះរស់ទេ តែកូនសុំអនុញ្ញាតជូនកាដូរពិសេស​ទៅ​ដ​ល់​ម៉ាក់ពីកូនស្រីម្នាក់នេះ។ ទោះបីជាកាដូនេះមិនទាន់ធំដុំដូចដែលម៉ាក់ធ្លាប់បានមើលថែកូនតាំងពីចាប់កំណើតមក តែកូននឹ​ង​ព្យា​យាមខិតខំបន្ថែមទៀត កូនដឹងម៉ាក់ហត់ណាស់ ហើយកូនក៍អរគុណដែលម៉ាក់ស្រលាញ់ពេញចិត្តនឹងមិនប្រកាន់កូន ដែល​កាល​ទេស:នេះកូនមិនអាចទៅជួបម៉ាក់ផ្ទាល់បានដើម្បីការពារសុខភាពម៉ាក់ ដូច្នេះ​ហើយកូនសូមអោយឆ្នាំថ្មីជា​ឆ្នាំដែល​កូ​ន​ជោ​គ​ជ័យ​រាល់​គ្រប់ការងារបន្ថែម ដើម្បីមានតួនាទីមើលថែម៉ាក់អោយបានល្អ ដល់ពេលដែលម៉ាក់សម្រាកខ្លះហើយ កូន​ស្រ​លា​ញ់ម៉ា​ក់»

យ៉ាងណាមិញ នេះជាទង្វើល្អមួយសម្រាប់ជាគំរូ ព្រោះនៅក្នុងស្ថានភាពដ៏លំបាកបែបនេះ យើងទាំងអស់គ្នាត្រូវចូលរួម​គោរព​តាម​គោ​លការណ៍របស់រាជរដ្ឋាភិបាល ការក្សាគម្លាតពីគ្នា និងគ្មានការជូបជុំនានា ដើម្បីទប់ស្កាត់ជំងឺរីករាលដាលកូវីដ១៩៕

ដោយ៖ បូទី

ព័ត៌មាន​ទាក់ទង​

Loading...