ទាំង​ស្អាត​ទាំង​ឆ្លាត! ​ធីតា​ឯក​សង្ក្រាន្តឆ្នាំ​ថ្មី ​សាន្ត ​កុសុមៈ ​អាច​និយាយ​ភាសា​ទាំង ​៤នេះ​យ៉ាង​ស្ទាត់​

សុក្រ, ១៦ មេសា ២០២១

ដូចដែលមហាជនជាច្រើនបានដឹងហើយថា ធីតាឯកសង្ក្រាន្តឆ្នាំថ្មី ឆ្នាំឆ្លូវ បានទៅលើកញ្ញា សាន្ត កុសុមៈ ដែ​ល​ជា​អ្នក​តំ​ណា​ង​អោ​យ​​ទេវ​តាឆ្នាំថ្មី។ រូបសម្រស់របស់នាងបានធើអោយទស្សនិកជនប្រុសស្រីជាច្រើនលាន់មាត់សរសើរគ្រប់ៗគ្នា។

ក្រៅពីរូបសម្រស់ស្រស់ស្អាតហើយ ចុះអ្នកទាំងអស់គ្នាមានដឹងអត់ថា កញ្ញា សាន្ត កុសុមៈ មានចំណេះដឹងអាច​ប្រើ​ប្រា​ស់​ភា​សា​ប​រ​​ទេសបានរហូតដល់ ៤ភាសាថែមទៀត។ ជាក់ស្ដែងនៅក្នុងបទសម្ភាសន៍របស់កម្មវិធី 3Fun នាងបង្ហាញសមត្ថភាពនិយាយ​ភា​សា​មួយ​ចំនួនដូចជា កូរ៉េ និងចិន រួចមកហើយ។

បើតាមការបញ្ជាក់ ស្រីស្អាត កុសុមៈ ថែមទាំងជាតារាសម្ដែងវ័យក្មេងមួយរូបនៅក្នុងប្រទេសកម្ពុជាយើងផងដែរ។ យ៉ាងណាមិញ ស​​ម្រាប់ភាសាថៃ នាងអាចនិយាយបែបទំនាក់ទំនងបានជាធម្យម និងភាសាអង់គ្លេសនាងអាចប្រើប្រាស់បានជាធម្មតា៕

តោះ! មកទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

ដោយ៖ បូទី

ព័ត៌មាន​ទាក់ទង​

Loading...