ស្ងាត់ៗ! ​សាន្ត ​កុសុម: ​លេចមុខ​សម្ដែង​ដំបូង​ជាតួឯក​ស្រី ​ក្នុងរឿង​បុរាណ​ខ្មែរ ​«នគរមាស»​

ចន្ទ, ១៩ មេសា ២០២១

ថ្មីៗនេះ កញ្ញា សាន្ត កុសុម: ជាម្ចាស់ជ័យលាភី ធីតាឯកសង្រ្កាន្ត ដោយបានតំណាងជាតួអង្គទេវតាឆ្នាំថ្មីឆ្នាំឆ្លូវនេះ ដែ​ល​កំ​ពុង​តែ​ទ​ទួ​​ល​​បានការចាប់អារម្មណ៍គាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់មហាជន ជាមួយនឹងរូបសម្រស់យ៉ាងស្រស់សោភា ព្រមទាំងសមត្ថភាព ទេ​ពកោសល្យរបស់នាង។

យ៉ាងណាមិញ សាន្ត កុសុម: បច្ចុប្បន្នក៏ជាតារាសម្ដែងស្រីវ័យក្មេងមួយរូបដែរ ដោយបានឃើញ កញ្ញា បានលេច​មុខសម្ដែង​ជា​តួ​ឯ​ក​ស្រីក្នុងខ្សែភាពយន្តបុរាណខ្មែរមួយ ជាមួយនឹងតារាប្រុសស្រីខ្មែរល្បីៗជាច្រើនដួង គឺរឿង «នគរមាស» ដែលជាសាច់រឿង​បុ​រា​ណ​​ខ្មែរថ្មីមួយ ឆ្លុះបញ្ចាំងពីសម័យលង្វែក។ រឿងនេះដែរ នឹងត្រៀមចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ CTN នាពេល​ឆាប់ៗ​ខាង​មុខ​នេះ​។

ជាមួយគ្នានេះ បើចង់ដឹងកាន់តែច្បាស់ សូមចូលទស្សនាវីដេអូចម្រៀងដែលមាន Trailer នៃសាច់រឿងបុរាណខ្មែរមួយនេះ ខា​ង​ក្រោ​ម​ទាំងអស់គ្នា!

ដោយ៖ ស្រីហាង

ព័ត៌មាន​ទាក់ទង​

Loading...