ដំណឹង​ល្អ! ​ប៊ី ​សុធារី ​ប្រកាស​បោះជំហាន​ចូល ​Miss ​Charm ​2021 ​តំណាង​ស្ត្រីកម្ពុជា​

ព្រហស្បតិ៍, ២២ មេសា ២០២១

អតីតបវរកញ្ញា Miss Universe កញ្ញា ប៊ី សុធារី ធ្លាប់បានឈរលើកឆាកអន្តរជាតិតំណាងអោយស្ត្រីកម្ពុជាម្ដងរួចមកហើយ កំឡុង​ពេ​ល​នាងប្រកួត Miss Universe ឆ្នាំ ២០១៧។

ថ្មីៗនេះ កញ្ញា សុធារី បានសម្រេចចិត្តចូលខ្លួនប្រឡង Miss Charm 2021 ដើម្បីតំណាងឱ្យបេក្ខនារីកម្ពុជា ដើរលើឆាកអន្តរ​ជាតិ​ជា​​ថ្មីម្ដង​ទៀត។ បន្ថែមពីនេះ តារាសម្ដែង និងជាពិធីការនីស្រស់ស្អាតមួយរូបនេះ បានសរសេរសារនៅលើគណនី IG ផ្ទាល់​ខ្លួ​ន​នា​ង​ថា ​«It’s time to rise again. Road to Miss Charm 2021»។

តាមរយៈសារខាងលើនេះ កាន់តែបញ្ជាក់ថាកញ្ញា សុធារី នឹងបង្ហាញសមត្ថភាពជាថ្មីម្ដងទៀត នៅក្នុងកម្មវិធីប្រកួត Miss Charm 20​21 ​ដោយមានការចូលរួមពីបវរកញ្ញាមកពីបណ្តាប្រទេសផ្សេងៗគ្នាជាង ១០ ប្រទេស។ យ៉ាងណាមិញ ដំណឹង​ល្អនេះ​បាន​ធ្វើ​អោ​យ​អ្នកគាំទ្រកញ្ញា សុធារី ក៏ដូចជាប្រជាជនកម្ពុជាទន្ទឹងរង់ចាំតាមដានការប្រកួតយ៉ាងអន្ទះសារ និងត្រៀមខ្លួនរួចជាស្រេច​ដើម្បី​ធ្វើ​ការ​បោះ​ឆ្នោតគាំទ្រដល់ សុធារី៕

ដោយ៖ បូទី

ព័ត៌មាន​ទាក់ទង​

Loading...