រ៉េត សារីតា បានចេញដំណើរទៅប្រកួត Miss Universe នៅសហរដ្ឋអាមេរិកហើយ នៅថ្ងៃនេះ

សុក្រ, ២៣ មេសា ២០២១

ជាការពិតណាស់ កញ្ញា រ៉េត សារីតា បវរកញ្ញាចក្រវាលកម្ពុជា ២០២០ បានធ្វើការចេញដំណើរទៅប្រទេសសហរដ្ឋអាមេរិក នៅ​ថ្ងៃ​ទី​២៣ ខែមេសានេះហើយ ដើម្បីតំណាងឲ្យជាតិកម្ពុជាក្នុងការប្រកួតបវរកញ្ញាចក្រវាល Miss Universe លើកទី៦៩។

យ៉ាងណាមិញ សង្កេតឃើញថា បវរកញ្ញាចក្រវាលកម្ពុជា២០២០ រ៉េត សារីតា បានធ្វើការត្រៀមខ្លួនរួចជាស្រេចក្នុង​ព្រឹត្តិការណ៍​ប្រ​កួ​ត​​រូបសម្រស់ និងចំណេះដឹងដ៏អស្ចារ្យនៅលើឆាកអន្តរជាតិនេះ។ ដោយកញ្ញាបានធ្វើដំណើរទៅប្រកួត ជាមួយនឹងសមត្ថភាព​រប​ស់​​នាង​យ៉ាងពោរពេញដោយទំនុកចិត្ត និងភាពជឿងជាក់ មុះមុត ដើម្បីធ្វើការប្រកួតប្រជែងទទួល​បាននូវលទ្ធផលល្អសម្រាប់​ត្រ​ឡ​ប់​មកឲ្យប្រទេសជាតិវិញ។

ជាមួយគ្នានោះ បណ្ដាអ្នកគាំទ្រជាច្រើនលើបណ្ដាញសង្គម បានធ្វើការចូលរួមជូនពរ និងលើកទឹកចិត្តដល់រូបនាងគ្រប់ៗគ្នា ក្នុង​ការ​ធ្វើ​ដំណើរតំណាងឲ្យប្រទេសជាតិទៅប្រកួតលើឆាកអន្តរជាតិនេះផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម!

ដោយ៖ ស្រីហាង

ព័ត៌មាន​ទាក់ទង​

Loading...