រង់​ចាំ​អស់​ថ្ងៃ! ​សួស ​វីហ្សា ​បានជួប​មុខកូន​ស្រីជា​ទីស្រ​លាញ់វិញ​ហើយ ​ក្រោយ​បែក​គ្នាអស់ ​៤៧ថ្ងៃ​

សៅរ៍, ២៤ មេសា ២០២១

បន្ទាប់ពីតារាចម្រៀងស្រី អ្នកនាង សួស វីហ្សា បានជាសះស្បើយពីជំងឺកូវីដ១៩ហើយនោះ អ្នកនាងក៏បន្តធ្វើចត្តាឡី​ស័កនៅផ្ទះ​ចំ​នួ​ន​​១៤ថ្ងៃបន្តទៀត ដែលអ្នកនាងមិនទាន់អាចប៉ះពាល់ ឬនៅជិតអ្នកផ្ទះបាននៅឡើយ ដោយធ្វើឲ្យនាងនឹកដល់គ្រួសារ ជាពិសេស​កូ​ន​ស្រី​​ជាទីស្រឡាញ់របស់នាងជាខ្លាំង ដោយបានបែកគ្នាជាយូរថ្ងៃមកហើយ។

យ៉ាងណាមិញ ទីបំផុតថ្ងៃនេះ តារាចម្រៀងស្រីរូបនេះ បានជួបនឹងប៉ះពាល់កូនស្រីបានវិញហើយ បន្ទាប់ពីបែកគ្នាអស់រយៈពេល​៤​៧​ថ្ងៃ ដែលគិតចាប់ពីថ្ងៃដែលនាងធ្វើចត្តាឡីស័កមុនរកឃើញវិជ្ជមានកូវីដ១៩ រហូតមកដល់ថ្ងៃនេះ។ ក្នុងនោះ អ្នកនាងបានបង្ហា​ញ​នូវ​សេចក្ដីរំភើបយ៉ាងខ្លាំង ក្រោយពីបានជួបជុំគ្រួសារ ជាពិសេសកូនស្រីជាទីស្រឡាញ់របស់នាង។

ជាមួយគ្នានោះ រូបភាព និងសាររបស់ តារាស្រីរូបនេះ បានបង្ហោះលើបណ្ដាញសង្គមបានធ្វើឲ្យបណ្ដាអ្នកគាំទ្រ​មា​ន​សេ​ច​ក្ដីរំ​ភើ​ប​ជា​មួយ​អ្នក​នាង ព្រមទាំងបានចូលរួមអបអរសារទរគ្រប់ៗគ្នាផងដែរ៕

ដោយ៖ ស្រីហាង

ព័ត៌មាន​ទាក់ទង​

Loading...