ភ្ញាក់​ផ្អើល! ​អតីត​ពិធី​ការនី ​យ៉ាន ​ស្រីពេជ្រ ​បាន​លែង​លះ​ជាមួយ​ស្វាមី ​ក្រោយ​រៀប​ការ​អស់​រយៈ​១១ឆ្នាំ​

ពុធ, ១៣ មករា ២០២១

ថ្មីៗនេះ មហាជនលើបណ្ដាញសង្គមជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញថាអតីតពិធីការនី យ៉ាន ស្រីពេជ្រ បង្ហោះ​រូប​ភាព និងសារលើបណ្ដាញសង្គមថានាងបានលែងលះជាមួយស្វាមីហើយ។

ក្នុងសារនេះ អតីតពិធីការនីរូបនេះ បានបញ្ជាក់ថា ចាប់ពីពេលនេះ​ទៅនាងជាមួយ​នឹងស្វាមី​លែង​មានអ្វីពាក់ព័ន្ធនឹងគ្នា​ទៀត​​ហើយ ក៏លែងជាប្ដីប្រពន្ធនឹងគ្នាទៀតដែរ។ មូលហេតុនៃការលែងលះនេះដែរ ស្រីពេជ្រ ក៏បានរៀបរាប់ប្រាប់​ក្នុង​សារ​​នោះ ដោ​យ​ជា​បញ្ហា​រវាង​នាង​ជាមួយនឹងស្វាមី ដែលមិនអាចបន្តរួមរស់ជាមួយគ្នាជាប្ដីប្រពន្ធបានទៀតឡើយ។

ជាមួយគ្នានោះដែរ សារមួយនេះរបស់អ្នកនាង យ៉ាន ស្រីពេជ្រ ចង់បង្ហាញដល់មហាជនគ្រប់ៗគ្នាឲ្យបានដឹងថា នាងនឹង​ស្វាមី​បាន​បញ្ចប់​ទំនាក់​ទំនង​សប់គ្រប់ហើយចាប់ពីពេលនេះទៅ៕

ដោយ៖ ស្រីហាង

ព័ត៌មាន​ទាក់ទង​

Loading...