ថ្មីៗនេះ បានឃើញប្អូនស្រីរបស់តារាសម្ដែងស្រី ទឹម រដ្ឋា បង្ហោះវីដេអូ និងរូបភាពលើបណ្ដាញសង្គម ដែលជារូបភាពឡានឪពុករបស់ខ្លួន ដែលទើបតែមកពីឆ្ងាយដល់ផ្ទះភ្លាម ហើយស្រាប់តែជួបរឿងដែលនឹកមិនស្មានដល់។
ក្នុងនោះ គឺឪពុករបស់នាង បានជិះឡានមកដល់មុខផ្ទះភ្លាម ស្រាប់តែកងឡានរបូតចេញពីឡានតែម្ដង ដែលនេះពិតជាមានសំណាងខ្លាំងមែនទែន ដោយមិនបានជួបនឹងគ្រោះថ្នាក់អ្វីនោះ។ ក្រោយឃើញឪពុកជួបរឿងបែបនេះ ប្អូនស្រីរបស់ ទឹម រដ្ឋា ក៏បានសរសេរយ៉ាងដូច្នេះថា «មួយលានសំណាងក្នុងមួយពាន់គ្រោះថ្នាក់ ហើយក៏មហារសំណាងសំរាប់ប៉ា មកដល់មុខផ្ទះរបូតកងល្មម កូនដឹងថាម៉ាក់តែងតែនៅក្បែពួកយើង សូមអោយទេវតាឆ្នាំថ្មីតាមជួយថែរក្សាអោយក្រុមគ្រួសារយើងជួបតែសេក្ដីសុខសំណាងល្អសុវត្ថិភាពគ្រប់ពេលវេលា នឹងបងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នាផង»។
ក្រោយឃើញបែបនេះដែរ មហាជនលើបណ្ដាញសង្គមមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរ៕ សូមចូលទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!
ដោយ៖ ស្រីហាង