តារាចម្រៀងស្រី លី អ៊ីវ៉ាធីណា បន្ទាប់បីបាត់មុខពីវិស័យសិល្បៈជាយូឆ្នាំកន្លងមកនេះ ក៏បានឃើញនាងចូលប្រលុកក្នុងវិស័យចម្រៀងរបស់នាងវិញ ដោយបានចាប់ផ្ដើមចេញបទចម្រៀងថ្មីៗផងដែរ។
ដោយឡែកថ្មីៗនេះ តារាចម្រៀងស្រីរូបនេះបានធ្វើឲ្យមហាជន ក៏ដូចជាហ្វេនៗកំពុងតែផ្ទុះការភ្ញាក់ផ្អើល និងមានចម្ងល់យ៉ាងខ្លាំង ក្រោយបានឃើញបង្ហោះសារ និងរូបភាពក្មេងប្រុសម្នាក់លើបណ្ដាញសង្គមរបស់ខ្លួន ព្រមទាំងបានហៅថាកូនៗយ៉ាងពេញៗមាត់។ ដោយក្នុងសារភ្ជាប់ជាមួយនឹងរូបភាពនេះ គឺមានអត្ថន័យថា «កូនម៉ាក់ដេកហើយ..ខ្វះតែ2ខែទៀតទេកូនម៉ាក់បានមួយឆ្នាំហើយ...ពេលវាលាដើរលឿនណាស់...»។
ឃើញបែបនេះហើយ ដែលធ្វើឲ្យហ្វេនៗលើបណ្ដាញសង្គមកំពុងតែផ្ទុះចម្ងល់ពីរឿងនេះ ថាតើក្មេងប្រុសនេះ ពិតជាកូនរបស់តារាចម្រៀងស្រីរូបនេះ ពិតមែនឬយ៉ាងណានោះ៕
ដោយ៖ ស្រីហាង