តារាបង្ហាញម៉ូតរូបសង្ហាមីយ៉ាន់ម៉ា លោក Paing Takhon ថ្មីៗនេះបានចូលខ្លួននឹងព្រះធម៌បួសសងគុណឪពុកម្ដាយ ដើម្បីឱ្យជះថ្លាក្នុងចិត្ត និងស្ងប់អារម្មណ៍។
រូបភាពបួសជាភិក្ខុសង្ឃដើរបណ្ឌិបាត និងគង់ស្នាក់នៅក្នុងវត្តអារាមរបស់តារាម៉ូដែលរូបសង្ហារូបនេះ បានបង្ហោះនៅលើបណ្ដាញសង្គមដោយឃើញមានការចែករំលែកជាច្រើនពីសំណាក់អ្នកគាំទ្ររបស់លោក ទាំងនៅលើអ៊ីនធឺណេតផងដែរ។
នៅក្នុងនោះដែរ បើតាមការឱ្យដឹងតាមរយៈបណ្ដាញសង្គមផ្ទាល់របស់លោក បានឱ្យដឹងថា ក្នុងឆ្នាំថ្មី ២០២១នេះ លោកបានចូលខ្លួននឹងព្រះធម៌ ធ្វើជាព្រះសង្ឃរយៈពេល ១០ថ្ងៃ ដើម្បីសងគុណអ្នកមានគុណ និងសមាធិឱ្យអារម្មណ៍បានស្ងប់ និងស្គាល់ពីខ្លួនឯង ព្រមជាមួយនឹងព្រះធម៌ឱ្យកាន់តែច្បាស់៕
ដោយ៖ Minzy