ជាការដឹងគុណ និងលើកទឹកចិត្ត! ម៉ារីម៉ា និងគ្រួសារ រៀបចំអាហារសំរន់ ២០០ប្រអប់ ដល់ក្រុមគ្រូពេទ្យទប់ស្កាត់វីរុសឆ្លង

សុក្រ, ០៣ មេសា ២០២០

ខណៈ​ពេលដែលប្រទេសជាច្រើនស្ទើរទូទាំងសកលលោក ត្រូវបានប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃមេរោគឆ្លង Covid-19។ ជា​​​ពិសេស​ក្រុមគ្រូពេទ្យ និងក្រុមសង្គ្រោះបន្ទាន់ដែលកំពុងបំពេញតួនាទីទាំងយប់ទាំងថ្ងៃ ដើម្បីរួមគ្នាជួយទប់ស្កាត់ការរាតត្បាត និង​​​ព្យាបាលអ្នកជម្ងឺឆ្លង។

ដូច្នេះហើយក៏បានឃើញ តារាសម្ដែងដ៏ល្បីល្បាញរបស់ហ្វីលីពីន Marian Rivera បាន​ចូលរួម​សកម្មភាព​មនុស្ស​ធម៌​យ៉ាង​គួរ​ឲ្យ​ស្ងើច​​​​​​​សសើរផងដែរ។

ដោយបានរៀបចំអាហារសំរន់ចំនួន ២០០ ប្រអប់ដើម្បីចែកជូនដល់ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាល ដែល​នាង​ជា​អ្នក​ចម្អិន​ដោយ​​​ផ្ទាល់ ​ដោយមានស្វាមីរបស់នាងជាជំនួយការ ក្នុងរៀបចំវេចខ្ចប់អាហារសំរន់ទាំងអស់នេះ។

ការ​​​​រៀប​ចំអាហារសំរន់នេះឡើង សម្រាប់ Marian Rivera និងគ្រួសាររបស់នាង គឺចង់បង្ហាញពីការដឹង​គុណ ​​និង​លើក​ទឹកចិត្ត​បន្ថែម​ទៀត​​​​​​​ដល់​ក្រុមគ្រូពេទ្យ ដែល​បានដើរតួនាទីយ៉ាងសំខាន់​ក្នុងការប្រយុទ្ធប្រឆាំង​នឹងវីរុសកូរ៉ូណា ឬ Covid-19។

ប្រភព៖ Kenh14

ដោយ៖ Minzy

ព័ត៌មាន​ទាក់ទង​

Loading...