កូន​ប្រុស​ទី​ពីរ​របស់​ម៉ា​រី​ម៉ា ​កាន់​តែ​ធំ​កាន់​តែ​គួរ​ឱ្យ​ក្នាញ់ ​ពេល​ត្រូវ​ឪពុក​កាត់​សក់​ឱ្យ​ដោយ​ផ្ទាល់​

សុក្រ, ១៧ មេសា ២០២០

បើនិយាយដល់ក្រុមគ្រួសាររបស់តារាសម្ដែងដ៏ល្បីល្បាញប្រចាំប្រទេសហ្វីលីពីន អ្នកនាង Marian Rivera និងលោក Dingdong Dantes គ្រាន់តែគិតដល់ពួកគេ ក៏បានឃើញរូបភាពដ៏មានសុភមង្គលច្រើនបាត់ទៅហើយ។

តារាសម្ដែងដ៏មានឈ្មោះល្បីល្បាញទាំងពីររូបនេះ បន្ទាប់ពីអ្នកទាំងពីរ បានសម្រេចអាពាហ៍ពិពាហ៍ បង្កើតជាគ្រួសារ​តូចមួយ​ពោរ​ពេញ​​ដោយសុភមង្គល រហូតទទួលបានកូនស្រីប្រុស Zia និង Ziggy ជាចំណងដៃ ធ្វើឱ្យទស្សនិជន និងអ្នកគាំទ្រតែង​តែកោតសរ​សើរ​ថា​ជា​គ្រួសារ​គម្រូ ​និង​ជា​គូស្នេហ៍មានភាពផ្អែមល្ហែមនឹងគ្នាបំផុតនោះ។

ថ្មីៗនេះកំឡុងពេលស្នាក់នៅក្នុងផ្ទះតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីជួយទប់ស្កាត់ ការពារប្រឆាំងនឹងវីរុសឆ្លង កំពុង​រាត​ត្បាត ​បានឃើញថានៅក្នុងគណនី Instagram របស់អ្នកទាំងពីរ ក៏បានអាប់ឌេតសកម្មភាពបន្តបន្ទាប់របស់ពួកគេ កំឡុង​ពេល​នោះ​ផងដែរ។ រូបថតអាប់ឌេតចុងក្រោយ បន្ទាប់ពីស្នាក់នៅក្នុងផ្ទះអស់ជាច្រើនថ្ងៃ បានឃើញថា ស្វាមីរបស់ Marian ជាមួយ​នឹង​កូន​​ប្រុស​តូច ​Ziggy ​មានអាយុទើបជាងមួយឆ្នាំ ត្រូវបានឪពុករបស់គេ ធ្វើជាជាងកាត់សក់ឱ្យដោយផ្ទាល់តែម្ដង។

ទឹកមុខដ៏គួរឱ្យក្នាញ់របស់ក្មេងប្រុសតូចដែលមានអាយុ ១២ខែរូបនេះ ពិតជាអង្រួងចិត្តរបស់អ្នកនិយមលេងអ៊ីនធឺណេតយ៉ាងខ្លាំង ដោយ​សារ​តែ​ភាព​ស្រស់​សង្ហា​តាំង​ពី​វ័យក្មេងរបស់គេ មិនចាញ់ឪពុកនោះទេ៕

ដោយ៖ Minzy

ព័ត៌មាន​ទាក់ទង​

Loading...