មិន​អាច​ចេញ​ទៅ​ណា​បាន​! ​ម៉ារីម៉ា ​និង​គ្រួសារ ​នាំ​កូន​ស្រី​ប្រុស​លេង​ទឹក​នៅ​ផ្ទះ​យ៉ាង​រីករាយ​

អង្គារ, ២៨ មេសា ២០២០

កាលពីម្សិលមិញនេះ គ្រួសារតារាគម្រូរបស់ហ្វីលីពីនលោក Dingdong Dantes និងអ្នកនាង Marian Rivera បានចែករំលែក​ពី​ស​ក​ម្ម​​​ភាព​​មួយ​​ចំនួន​​របស់​​ពួកគេ ​​នៅ​លើ Instagram កំឡុងពេលស្នាក់នៅក្នុងផ្ទះ។

កម្រងរូបភាពជាលក្ខណៈគ្រួសារតូចទាំង ៤ ហាក់ដូចជាទទួលបានការចាប់​អារម្មណ៍យ៉ាងខ្លាំងពី​សំណាក់អ្នកនិយម​លេងអ៊ីនធឺ​ណេ​​ត​​ ​ប៉ុន្តែ​នេះ​ក៏មិន​មែន​ជា​លើក​ទីមួយ​ដែរ គ្រប់គ្នាបានឃើញសកម្មភាពដ៏រីករាយ ដែលពួកគេបាន​ចំណាយពេលវេលា​សម្រាប់​គ្រួសារ​​យ៉ាង​មាន​សុភមង្គល​បែប​នេះ​ជាយូរ​ហើយ​។

យ៉ាងណាក៏ដោយនៅក្នុងនោះ បង្វែរអារម្មណ៍ទៅមើលកូនស្រីច្បងរបស់ Marian វិញ នាងតូច Zia ពេលនេះនាងតូចកាន់តែធំ​ឡើង​ហើយ​ កាត់សម្រស់រកម្ដាយរបស់នាងយ៉ាងខ្លាំង ពេលដាក់ជិតគ្នាបែបនេះ។ រីឯកូនប្រុសទី២ វិញ ក៏មិនខុសគ្នាពី​បងស្រី​របស់​គេ​ដែរ ​មាន​មុខ​មាត់​សង្ហា​កាត់​ទៅ​រក​ឳពុក​របស់​គេខ្លាំងតែម្ដង៕

ដោយ៖ Minzy

ព័ត៌មាន​ទាក់ទង​

Loading...