ស្អាត​មិន​ខុស​ពី​ម្ដាយ! ​កូន​ស្រី​ច្បង​របស់​ម៉ារីម៉ា​ ​កាន់​តែ​ធំ​កាន់​តែ​មាន​មុខ​មាត់​ស្អាត​គួរ​ឱ្យ​ស្រឡាញ់​

ព្រហស្បតិ៍, ១៤ ឧសភា ២០២០

សម្រស់ស្រស់ស្អាតបំផុតរបស់តារាសម្ដែង Marian Rivera ប្រចាំហ្វីលីពីនគឺមានភាពល្បីល្បាញជាយូរឆ្នាំមកហើយ ដោយ​សារ​តែ​មាន​រូប​សម្រស់​ទន់​ភ្លន់​ និងភាពផ្អែមល្ហែម។ ហើយអ្នកនាង ក៏បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងលោក Dingdong Dantes ជា​​តា​រា​​​សម្តែង​​បាន​​រយៈ​ពេល ៦ឆ្នាំ គិតមកដល់ពេលនេះ ក្រុមគ្រួសាររបស់អ្នកទាំងពីរ មានសមាជិកទាំងអស់ ៤ រូប ហើយ ថែម​ទាំង​​បង្ហាញ​​​ពី​​សុភមង្គល​​ក្នុង​​គ្រួសារ​​ជារឿយៗតែងតែធ្វើឱ្យមហាជនជាច្រើនកោតសរសើរ។

ក្រៅពីមានឪពុកម្តាយដែលជាតារាសម្ដែងស្រស់ស្អាតស្រស់សង្ហាហើយ។ ក្នុងនោះជាពិសេស Zia ជាកូនស្រីច្បង ដែលមាន​អាយុ​ទើប​តែ ​៤ឆ្នាំ ​ក៏កំពុងតែទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងៗផងដែរ ដោយសារតែ​មុខមាត់ស្អាត​គួរឱ្យ​ស្រឡាញ់​របស់​នាង​តូច ​មិន​ចាញ់​ម្ដាយ​របស់​គេ ​Marian Rivera នោះទេ។

ក្មេងស្រីតូច កើតឆ្នាំ ២០១៥ រូបនេះ ត្រូវបានមហាជនតែងចាប់អារម្មណ៍ និងសរសើរពីសមត្ថភាពរបស់នាងយ៉ាងខ្លាំង ក៏ដោយ​សារ​តែ​ភាព​ឆ្លាត​វៃ​របស់ ​Zia និងមុខមាត់ស្រស់ស្អាតអំណោយផលពីធម្មជាតិបែបនេះ ទើបបានជានាង អាចមានឱកាសទទួល​បានកិច្ច​សន្យា​កុង​ត្រា​ថត​​ផ្សាយ​​ពា​ណិ​ជ្ជកម្មធំៗ ​ដែល​មាន​តម្លៃ​ខ្ពស់​ជាង​ម្ដាយ​របស់នាងតូចទៅទៀត ពិតជាគួរឱ្យភ្ញាក់ផ្អើល។

ទាំងនេះអាចនឹងដូចអ្វីដែលគេបានរំពឹងទុកថា ពេលធំពេញវ័យ Zia អាចនឹងទទួលបានតំណែង​កំពូលសម្រស់​ប្រចាំហ្វីលីពីន​បន្ទាប់​ពីម្ដាយ​របស់​នាង​បាន​៕

ដោយ៖ Minzy

ព័ត៌មាន​ទាក់ទង​

Loading...