ប្តីប្រពន្ធតារាសម្ដែងហ្វីលីពីនដ៏មានប្រជាប្រិយភាព នាង Marian និង Dong តែងតែទទួលបានការតាមដាន និងគាំទ្រយ៉ាងច្រើនពីអ្នកគាំទ្រនៅក្នុងនិងក្រៅប្រទេស។
យ៉ាងណាមិញ គេសង្កេតឃើញថាកូនស្រីច្បង Marian ក៏មានប្រជាប្រិយភាពមិនចាញ់ឪពុកម្តាយគេប៉ុន្មានទេ ព្រោះតែនាងមានមុខមាត់ស្រស់ស្អាត និងគួរឱ្យស្រឡាញ់ដូច Marian អញ្ចឹង។
កូនស្រី Marian និង Dong ដែលមានឈ្មោះថា Zai ថ្មីៗនេះ ធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះសមត្ថភាពលេងឧបករណ៍ភ្លេងរបស់នាង។ ដោយឧបករណ៍នោះជាប្រភេទ Drum មានទាំងស្គរដៃ ស្គរជើង និងឧបករណ៍មួយចំនួនទៀតតម្រៀបនៅពីខាងមុខនាងតូច Zai។ ពេលនោះក្មេងស្រីតូចដ៏សែនឆ្លាត Zai បានលើកកាន់ដងឈើវ៉ៃទៅលើឧបករណ៍ទាំងអស់នោះយ៉ាងមានទំនុកចិត្ត ត្រូវតាមចង្វាក់នៃបទភ្លេងបានល្អមិនចាញ់អ្នកអាជីពប៉ុន្មានទេ៕
ចង៉ជ្រាបកាន់តែច្បាស់ សូមចុចលីងInstagram ដើម្បីទស្សនាវីដេអូខាងក្រោម៖
ដោយ៖ បូទី