រូប​សន្លឹក​ថ្មីរបស់ ​ម៉ារីម៉ា​ ​ធ្វើឱ្យ​អ្នក​គាំទ្រ​ស្រឡាំង​កាំង ​ដោយ​សារ​តែ​រាង​ស្លីម​ស្អាត ​បង្ហាញ​ក្បាល​ពោះ​រាប​ស្មើ​

ចន្ទ, ០៧ កញ្ញា ២០២០

ដូចដែលប្រិយមិត្តអ្នកគាំទ្របានដឹងរួចមកហើយ ពីសម្រស់កំពូលតារាសម្ដែងស្រីជួរមុខប្រចាំប្រទេសហ្វីលីពីន Marian Rivera បា​​ន​​ធ្វើឱ្យមនុស្សជាច្រើនកោតសរសើរចំពោះនាងយ៉ាងខ្លាំងថា ត្រឹមតែជាតារាស្រីមានសមត្ថភាពទេពកោសល្យខ្ពស់នោះទេ ថែ​ម​ទាំ​ង​មានរូបសម្រស់ និងរាងស្រស់ស្អាតទៀតផង ទោះបីជាបច្ចុប្បន្នអ្នកនាង សម្រាលបានកូនប្រុសស្រី ២ រូបហើយក៏ដោយ។

នេះបើតាមការបង្ហោះចែករំលែកនូវរូបថតថ្មីៗរបស់តារាស្រីរូបនេះ នៅលើគណនី Instagram ផ្ទាល់របស់ខ្លួន។ បានឃើញថា Mar​ian ​Rivera អ្នកនាង បានបញ្ចេញនូវរូបរាងស្លីមតូចស្អាត ជាមួយក្បាលពោះរាបស្មើ ស្លៀកក្នុងសម្លៀកបំពាក់​លេងស្ទាយ៍បែបយុវ​វ័​យ ​​ខោយឺតខ្មៅ នឹងខោខាវប៊យ បង្ហាញរង្វង់ចង្កេះដ៏ស៊ិចស៊ីយ៉ាងជឿជាក់។

រូបថតសន្លឹកថ្មីរបស់ Mar​ian ​Rivera បង្ហោះក្នុង Instagram

ជាហេតុដែលធ្វើឱ្យក្រុមអ្នកគាំទ្រ ក៏ដូចជាអ្នកនិយមលេងក្នុងបណ្ដាញសង្គម Instagram គ្រប់គ្នាលាន់មាត់សរសើរ​មិនដាច់​ចំពោះ​រាង​ដ៏ស្អាតរបស់អ្នកនាង។ ដូចអ្នកទាំងអស់គ្នា ធ្លាប់បានដឹងហើយ តារាស្រីរូបនេះ អ្នកនាងបានសម្រាលកូនប្រុសទី ២ កាលពីឆ្នាំ​មុន ​ហើយបច្ចុប្បន្នអ្នកនាង ក៏មានវ័យច្រើនគួរសមដែរ ប៉ុន្តែសម្រស់ និងរូបរាង នៅតែមានភាពទាក់ទាញ អាចរក្សា​បានយ៉ាង​ស្អា​ត​​ល្អ ​​មិនងាយថមថយនោះទេ៕

ដោយ៖ Minzy

ព័ត៌មាន​ទាក់ទង​

Loading...