តារាសម្ដែងស្រីហ្វីលីពីននាង Kathryn Bernardo មិនត្រឹមតែល្បីខាងសម្ដែង និងរូបសម្រស់ស្រស់ស្អាតប៉ុនណោះនោះទេ សូម្បីតែរឿងរ៉ាវជីវិតគូស្នេហ៍របស់នាង និងប្រុសសង្ហា Daniel Padilla ក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ។
យ៉ាងណាមិញ បើយើងក្រឡេកមកមើលការតែងខ្លួនរបស់នាងវិញ Kathryn ត្រូវបានអ្នកគាំទ្រកត់សម្គាល់ថា នាងចូលចិត្តលេងម៉ូតក្រវឹលខ្លាំង មិនចាញ់ម៉ូតសម្លៀកបំពាក់ប៉ុន្មានទេ ម៉្យាងវិញទៀត ក្រវឹល មួយគូៗក៏មានតម្លៃថ្លៃគូសមដែរ។
ជាក់ស្ដែងដូចជា ក្រវឹលតូចមួយគូខាងក្រោមនេះអីញ្ចឹង Kathryn ទើបនឹងទិញមកថ្មីៗវាមានទំហំមិនសូវជាធំនោះទេ ប៉ុន្តែតម្លៃវិញរហូតដល់ ៣០០,០០០ php ស្មើនឹង ៦,២០៤ ដុល្លារអាមេរិក។ វាមិនមិនជាក្រវឹលទីមួយទេ សម្រាប់តារាស្រីល្បីដួងនេះដែលតម្លៃខ្ទង់ពាន់ ព្រោះកន្លងមក Kathryn ក៏ធ្លាប់ចំណាយប្រាក់ជាច្រើនលើក្រវឹលចាស់ៗរបស់នាង។
នេះជារឿងធម្មតាទេ ចំពោះអាជីពជាតារាល្បីលំដាប់ប្រទេសដែលហ៊ានចំណាយលុយជាច្រើនបែបនេះ ព្រោះនាងអាចរកលុយបានពីការសម្ដែងផ្សេងៗ ពិសេសរកប្រាក់ពីគណនីយូធូបផ្ទាល់របស់នាងឈ្មោះ Kathryn Bernardo ថែមទៀត៕
ប្រភពពី៖ The Relatable
ដោយ៖ បូទី