ក្នុងឱកាសបុណ្យ Halloween ឆ្នាំ២០២០នេះ ឃើញមានតារាមួយចំនួនតាមបណ្ដាប្រទេសនានា បានតែងខ្លួនប្លែកៗ និងពេញនិយមបំផុតសម្រាប់រដូវកាលថ្មីតាមចំណង់ចំណូលចិត្តរបស់ពួកគេ។
ក្នុងចំណោមតារាទាំងនោះ ក៏មានកូនស្រីច្បងរបស់តារាសម្ដែងស្រីលំដាប់ប្រទេសហ្វីលីពីន អ្នកនាង Marian Rivera ដែលបានតុបតែងខ្លួនយ៉ាងស្រស់ស្អាត ក្នុងសម្លៀកបំពាក់គួរឱ្យស្រលាញ់ជានាងតូចចង្កៀនកែវ មិនខុសពីតុក្កតាគំនូសជីវចល ទាក់ទាញការចាប់អារម្មណ៍ជាខ្លាំង។
ហើយរូបភាពអាប់ដេតថ្មីរបស់នាងតូច Zia ត្រូវបានទទួលការចូលចិត្តរាប់ម៉ឺននាក់ពីអ្នកគាំទ្រ និងអ្នកនិយមលេងអ៊ីនធឺណេតជាច្រើនចាប់អារម្មណ៍ និងសរសើរចំពោះនាងតូច ដែលមានភាពស្រស់ស្អាតគួរឱ្យស្រលាញ់តាំងពីនៅវ័យក្មេងទៅហើយ អនាគតអាចនឹងក្លាយជាតារាសម្បូរប្រជាប្រិយភាពដូចជាអ្នកម្ដាយរបស់គេអ៊ឺចឹង៕
ដោយ៖ Minzy