កាលពីម្សិលមិញនេះ រូបភាពរបស់បវរកញ្ញា Angela Yuriar ដែលជា Miss Grand Mexico ឆ្នាំ 2020 បង្ហោះរូបភាពក្នុងឈុតហែលទឹកក្បែរព្រះពុទ្ធរូប មុនពេលចូលរួមប្រកួតប្រជែងនៅប្រទេសថៃ ឃើញថាមានផ្ទុះការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកនិយមលេងអ៊ីនធឺណេត។
បន្ទាប់ពីមានការមិនពេញចិត្តយ៉ាងច្រើនទាក់ទងនឹងរូបភាពក្នុងឈុតហែលទឹករបស់បវរកញ្ញា Angela Yuriar ក្នុងនោះដែរ ប្រធានចាត់ទូទៅ និងជាស្ថាបនិកនៃ Miss Grand International ឆ្នាំ 2020 បានចេញជាសារពន្យល់បកស្រាយនៅលើបណ្ដាញសង្គមថា «ក្នុងអំឡុងពេលថតបង្ហាញឈុតខ្លីរបស់បវរកញ្ញា ដែលបង្ហាញមុខក្នុងការចូលរួមប្រកួត។ យើងរីករាយដែលបានឃើញចម្លាក់រូបព្រះពុទ្ធជានិមិត្តរូបនៃប្រទេសថៃ និងអាស៊ី។ ដូច្នេះយើងបានថតរូបចុះផ្សាយ ប៉ុន្តែនិយាយដោយស្មោះ គាត់ពិតជាមិនបានដឹងអំពីវប្បធម៌នោះទេ»។
ក្នុងនោះពួកគេ ក៏បានទទួលស្គាល់ថានេះជាការមិនសមរម្យ និងបង្ហាញពីអារម្មណ៍សោកស្តាយ ព្រមទាំងសុំទោសចំពោះកំហុសខុសឆ្គងនិងសុំការអភ័យទោស ដោយខ្វះការពិចារណាទាក់ទងនឹងអត្ថន័យ និងនិមិត្តសញ្ញាឱ្យល្អ និងចាត់ទុកជាមេរៀន។ ពេលដែលអ្នកទាំងអស់បានឃើញ ភ្លាមៗរូបភាពនោះត្រូវបានលុបចោល។ ហើយអ្វីៗទាំងអស់ត្រូវបានលុបចោល ហើយក៏ត្រូវបិទគណនី IG របស់បវរកញ្ញា Angela Yuriar រក្សាជាភាពឯកជនផងដែរ៕
ដោយ៖ Minzy