ជួនគ្នាណាស់! ស្អាតថែមទាំងល្បីដូចគ្នា តារាស្រី៣ដួងនេះ នៅមានស្រុកកំណើតខេត្តជាមួយគ្នាទៀត

អង្គារ, ១០ មីនា ២០២០

5.4K

កំពុងតែជាហ្វេនរបស់តារាស្រីស្រស់ស្អាតទាំង៣ដួងនេះមែនទេ? បើជាហ្វេន ប្រិយមិត្តប្រាកដជាបានដឹងហើយ ថាទោះបីជា​មាន​ទ្រនំ​ខុសគ្នា​ពិតមែន ប៉ុន្តែសមត្ថភាពខ្លាំង ភាពគួរឲ្យស្រលាញទាក់ទាញរៀងខ្លួន តារាស្រីទាំង៣ដួងនេះ បានទាញ​យកបេះដូង​​មហាជន​យ៉ាងច្រើន ឲ្យគាំទ្រនឹងតាមដានគ្រប់រឿងរ៉ាវរបស់ពួកគេ ស្ទើរមិនលស់មួយរឿង។ ប៉ុន្តែក្នុងនោះ ក៏មាន១រឿង​ដែល​នៅ​សល់ ហើយ​ហ្វេនទាំងអស់​អាចនឹង​មិនធ្លាប់បានដឹងនោះ គឺតារាស្រីស្រស់ទាំង៣ដួងនេះ មានស្រុកកំណើតនៅក្នុងខេត្តឈុន​បុរី​ជាមួយ​គ្នា។

១. Yaya Urassaya
ជាតារាកំពូលមួយរូបរបស់ប្រទេសថៃ Yaya ជាតារាសម្តែងថៃកាត់ន័រវេស។ តារាស្រីរូបនេះ កើតនៅថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ១៩៩៣ នៅ ​Pattaya ខេត្តឈុនបុរី។

២. Stephany Auernig
មិនសូវខុសគ្នាប៉ុន្មាន គ្រាន់តែ Stephany ជាកូនកាត់ថៃ កាត់អូទ្រីស ហើយនាងជាតារាស្រីល្បី១រូប របស់ប៉ុស្តិ៍ទូរទស្សន៍ថៃ​លេខ​៧។ នាងកើតនៅ Pattaya ថ្ងៃទី ១៥ ខែ មករា ឆ្នាំ ១៩៩៤ ក្នុងខេត្តឈុនបុរី។ 

៣. Carissa Springett
កើតនៅថ្ងៃទី ០២ ខែ មីនា ឆ្នាំ ១៩៩៨ Carissa បានចូលប្រឡូកក្នុងវិស័យសិល្បៈ ក្នុងនាមជាបេក្ខនារីម្នាក់នៅក្នុងកម្មវិធី ​«The Face Thailand»​ ហើយពេលនេះ​នាងជាតារាសម្តែង ​និងជាតារាម៉ូដែលដ៏ល្បីមួយរូបដែល​មានការគាំទ្រ​ច្រើនពីអ្នកគាំទ្រ​ផង​ដែរ។ 

ប្រភព៖ Thaiupdate

ដោយ៖ សារ៉ា

ព័ត៌មាន​ទាក់ទង​

Loading...