មកដឹងប្រវត្តិរូបខ្លះៗរបស់ Kayavine ប្រែពី Youtuber រហូតក្លាយជាតារាសម្តែងប្រចាំប៉ុស្តិ៍ GMM TV

ព្រហស្បតិ៍, ០៧ ឧសភា ២០២០

74

សម្រាប់តារាសម្តែងចំនូលថ្មីវ័យក្មេងមាឌល្អិត Kay Lertsittichai ឬដែលគ្រប់គ្នាស្គាល់ថា Kayavine ម្នាក់នេះ។ លោកក៏កំពុង​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ពី​ទស្សនិក​ជន​ធម្មតា​ដូចគ្នានាពេលបច្ចុប្បន្នផងដែរ។ 

ថ្ងៃនេះយើងនឹងលើកយកប្រវត្តិរូបសង្ខេបមួយចំនួនរបស់ Kay មកជូនទស្សនិកអោយបានជ្រាប៖ " Kay កើតនៅក្នុង​ឆ្នាំ 1996 គិត មក​ដល់​ពេល​នេះ​ លោកមានអាយុ ២៣ឆ្នាំហើយ។ លោកមើលទៅមានមាឌតូចដោយសារតែលោកមានកម្ពស់ត្រឹមតែ ១.៧០ cm ​នោះ​ទេ​។ ក៏ប៉ុន្តែលោកមានមុខមាត់ស្រស់ស្អាត ព្រមជាមួយការតុបតែងខ្លួនបែបកូរ៉េៗរបស់លោក"។

ក្រៅពីនោះ លោកគឺជា Vlogger ដែលមាន Channel Youtube ផ្ទាល់ខ្លួនឈ្មោះថា Kayavine ដ៏ល្បីម្នាក់ដែលមានចំនួន subscr​i​bers ​រហូត​ទៅ​ដល់ ១លាននាក់ឯណោះ។

Kayavine ទើបតែចូលសិល្បៈក្នុងឆ្នាំ ២០១៩នេះទេ។ បច្ចុប្បន្នលោកជាតារាសម្តែងស្ថិតក្នុងសង្កាត់ GMM TV ដែលក្នុងឆ្នាំ ២០​២​០​នេះ ​លោក​បាន​សម្តែងនៅក្នុងរឿង Who are you ទៀតផង៕

ដោយ៖ កែវ

ព័ត៌មាន​ទាក់ទង​

Loading...