ខួប​កំណើត​ឆ្នាំ​នេះ ​Esther ​ញញឹម​មុខ​រីក​ដូច​គ្រាប់​ជី ​ព្រោះ​បា​ន​កាដូ​គាប់​ចិត្ត​ពី ​Ken ​សង្សារ​សំណព្វ​ចិត្ត​

ពុធ, ២០ ឧសភា ២០២០

3K

រយៈពេលក្រោយនេះ Esther និង Ken ហាក់បានបង្ហាញភាពផ្អែមល្ហែមចំពោះគ្នាជាញឹកញាប់ឲ្យអ្នកគាំទ្របានឃើញ ខុស​ឆ្ងាយ​ពី​មុន​​បន្តិច ​​ដែល​យូរ​ៗ​បានឃើញពួកគេផ្អែមល្ហែមជាមួយគ្នាបង្អួតជាសាធារណៈម្ដង។ យ៉ាងណា នេះក៏​បញ្ជាក់ឲ្យ​ឃើញថា​ស្នេហា​ពួក​គេ​​ពីរ​នៅ​តែ​រឹង​មាំ​។ 

ទើបតែបង្ហើបពីគម្រោងរៀបការនៅថ្ងៃអនាគត ធ្វើឲ្យហ្វេននាំគ្នាសប្បាយចិត្តជំនួសជាច្រើនគ្នា កន្លងទៅប៉ុន្មានថ្ងៃថ្មីៗនេះ Ken បាន​ធ្វើ​ឲ្យ​ហ្វេន​រំភើប​ច​ង់​លើស​ជាតិស្ករជំនួសជាថ្មី បន្ទាប់ពីនៅថ្ងៃកំណើតរបស់ Esther កាលពីថ្ងៃទី ១៨ ឧសភា Ken បានយក​កាដូ​ទៅ​ជូន ​Esther ​ដល់​ផ្ទះ ​នោះ​គឺ​ជា​ដើមឈើមេអំបៅយ៉ាងស្រស់ស្អាត ព្រមជាមួយនឹងនំខេកមួយផងដែរ។

ខួបកំណើតអាយុ២៦ឆ្នាំនេះលើកនេះ Esther បានបង្ហាញអារម្មណ៍សប្បាយរីករាយព្រមទាំងចូលចិត្តយ៉ាងខ្លាំង នូវអ្វីដែល Ken ធ្វើ​ឲ្យ​។ យ៉ាងណា មិនត្រឹមតែការដូនោះទេ តែនាងនៅទទួលបានពាក្យជូនពរពីសង្សាសំណព្វចិត្តយ៉ាងដូចច្នេះទៀតថា «រីក​រាយ​ថ្ងៃ​កំណើត! ​ឆ្នាំ​នេះ​ខ្ញុំមានការដូរដើមឈើ ហើយខ្ញុំរីករាយដែលអ្នកចូលចិត្តវា។ ជូនពរឲ្យអូនរីករាយ កាន់តែឃ្យូត​គួរឲ្យ​ស្រ​លា​ញ់ ​ភ្លឺ​ស្វាង​បែប​នេះ​ជា​រៀង​រហូត​! ស្រលាញ់អ្នក»៕

ដោយ៖ សារ៉ា

ព័ត៌មាន​ទាក់ទង​

Loading...