កាច​តែ​ក្នុង​រឿង​ទេ​ តែ​ក្រៅ​រឿង​ Apitsada ​ចិត្ត​ល្អ​​ជួយ​បរិច្ចាគ​ឈាម​ដល់​អ្នក​​កំពុង​រង​គ្រោះ​

សុក្រ, ២២ ឧសភា ២០២០

216

តារាសម្ដែថៃតួកាចនាង Ice Apitsada បានសម្រេចចិត្តបរិច្ចាគឈាម​ដើម្បីជា​ការជួយដល់អ្នកដែល​កំពុងតែជួប​ទុក្ខលំបាក ពិ​សេ​ស​​គឺ​ក្នុង​​កំឡុង​​ពេល​ដែល​​ជំងឺ​កូវីដ១៩កំពុងតែរាតត្បាតខ្លាំងនេះ។ ទង្វើរបស់នាង​ក៏បានធ្វើឲ្យអ្នក​លេងបណ្ដាញជាច្រើន​នាក់ កោ​ត​​​សរ​សើរ​​ពី​ទំហំ​ទឹក​ចិត្ត​​ដ៏ល្អប្រពៃ​នេះយ៉ាង​ខ្លាំងផងដែរ។

តាមរយៈរូបភាពមួយសន្លឹក ដែលបង្ហោះកាលពីថ្ងៃទី២១ម្សិលមិញ ព្រមជាមួយសារមួយឃ្លា Apitsada បាននិយាយ​លើក​ទឹកចិត្ត​ដល់​​មហា​ជន ​និងមិត្តក្នុងបណ្ដាញសង្គមថា«បរិច្ចាគឈាម ស្មើរនឹងផ្តល់ជីវិត! ក្នុងកំឡុងពេលនេះ មនុស្សខ្លះ​ប្រហែល​ជាមិន​មា​ន​​ភាព​​ក្លាហាន​ក្នុង​ការបរិច្ចាគឈាមទេ។ ប៉ុន្តែខ្ញុំចង់ក្លាយជាអ្នកតំណាងឲ្យអ្នកដែលធ្លាប់​បានបរិច្ចាគ ចំណុចទាំងអស់​គឺមាន​សុវត្ថិ​ភាព​។ ​ដូ​ច្នេះ ​សម្រាប់​អ្នក​​ណា​​ដែលមានបំណងចង់បរិច្ចាគ​សូមកុំបារម្ភអី»។

កាយវិការខាងលើនេះ បានបង្ហាញឲ្យឃើញច្បាស់ថាទោះជាបីជានៅក្នុងរឿង Apitsada ចាប់បានចរឹតសម្ដែងជាតួកាចឆ្មើងឆ្មៃ តួ​ក្បត់​​រហូត ​ក៏​ប៉ុន្តែ​​នៅខាង​ក្រៅឆាក​ឯណេះវិញ នាងក៏ជាតារាស្រីម្នាក់ដែលគួរឲ្យស្រលាញ់ មានទឹកចិត្តសប្បុរស មិនខុសពីតារា​ផ្សេង​ៗ​​ទៀត​នោះ​ឡើយ​៕

ដោយ៖ សារ៉ា

ព័ត៌មាន​ទាក់ទង​

Loading...