អីយ៉ា! ស្ទាយ៍របស់ Yaya កំពុងតែល្បីហើយ សូម្បីតែ Bella ក៏ធ្វើតាមដែរ

សុក្រ, ២២ ឧសភា ២០២០

338

ចាប់តាំងពី Yaya បានបង្ហោះរូបភាព ក្នុងស្ទាយ៍ឈរថតជាមួយដើមឈើ ឬរុក្ខជាតិផ្សេងៗជារឿយៗកំឡុងពេលនៅផ្ទះគេចពីកូវីដ គេ​ឃើញ​មាន​តារា​ល្បី​ៗ​ជា​ច្រើន​បានចាប់អារម្មណ៍យ៉ាងខ្លាំង រហូតបាននាំគ្នាថតរូបធ្វើត្រាប់តាមកាយវិការរបស់នាងជាច្រើនគ្នា។

ក្នុងចំណោមតារាជាច្រើន ក៏មានតួឯកស្រីល្បីឈ្មោះ រួមទ្រនុំជាមួយគ្នានាង Bella Ranee មួយរូបផងដែរ។ ឃើញ​ស្ទាយ៍​ឈរថត​ជូត​ស្លឹក​ឈើ​របស់ ​Yaya ​ដូចទំនងពេក ទើបថ្មីៗនេះ Bella បានសាកល្បងធ្វើតាម ប៉ុន្តែមានអី កាយវិការចេញ​មកបែរ​ជាមិន​ដូច​ការ​គិត ​គឺ ​Bella ​ធ្វើ​មិន​ដូច ​Yaya ​ទេ​។

Add Story រូបថតចំនួន២ន្លឹកនៅលើអ៊ីនស្តាក្រាមរបស់ខ្លួន Bella បាននិយាយបែបលេងសើចថា «ហេតុអ្វី​បាន​ជាមិន​ស្រស់​ស្អាត​ដូច ​Yaya»​ យ៉ាងណាមិញ ទោះបីជារូបថតនេះខុសពីការរំពឹងទុក តែកាយវិការរបស់ Bella ក៏បានធ្វើឲ្យហ្វេនៗ​ជាច្រើន​អាច​សើច​តាម​នាង​បាន ​ហើយបើមើលចុះមើលឡើងស្ទាយ៍របស់ Yaya និង Bella គឺម្យ៉ាងម្នាក់ទេ សុទ្ធតែស្រស់ស្អាតដូចគ្នា៕

ប្រភព៖ Nineentertain

ដោយ៖ សារ៉ា

ព័ត៌មាន​ទាក់ទង​

Loading...