ច្រើនសន្លឹករបស់ Kimberley នៅ Khaoyai ស្អាតស្រឡះភ្នែក ស្រស់ស្រាយទាំងព្រឹក

សៅរ៍, ០១ សីហា ២០២០

4.8K

សម្រាកដៃពីការងារបន្តិច តារាថៃកញ្ញា Kimberley បានធ្វើដំណើរកំសាន្តសម្រាកលំហែកាយយ៉ាងមានក្ដីសុខ ដែលដំណើរនេះ​គឺ​មិនអាចខ្វះបានឡើយនូវវត្តមានគូស្នេហ៍រូបសង្ហារបស់នាងគឺលោក Mark Prin ទាំងជាស្នេហា ទាំងជាជាងថតរូបដ៏ពួកែរបស់ K​im​។

ពួកគេបានបង្ហោះរូបស្វ៊ីតៗជាច្រើនបន្តបន្ទាប់នៅប៉ុន្មានថ្ងៃមុននេះ ហើយជាក់ស្ដែងនៅព្រឹកនេះ Kim ក៏បានបង្ហោះរូបជា​ច្រើន​ស​ន្លឹ​ក​​​នៅលើអ៊ីនស្តាក្រាមរបស់នាង មានទាំងមនុស្សមានទាំងផ្កា ជាមួយនឹងបរិយាកាសនាពេលព្រឹកព្រលឹម ពោរពេញ​ដោយ​ភាព​ស្រ​ស់​​ស្អាតស្រឡះភ្នែក ធ្វើឲ្យហ្វេនឃើញហើយមានអារម្មណ៍ស្រស់ស្រាយតាមទាំងព្រឹក នឹងបានកោតសរសើរពីភាពលេចធ្លោរបស់ Kim មិនដាច់ពីមាត់។

ទោះបីជាមិនបានបង្ហាញរូបភាព Mark នៅទីនោះ ប៉ុន្តែបើតាមរូបភាពដ៏ស្រស់ស្អាតគ្រប់ជ្រុងរបស់ Kim គេស្មានដឹងហើយថា ពិ​ត​ជា​ស្នាដៃរបស់ Mark គូស្នេហ៍រូបសង្ហារបស់នាងពិតប្រាកដណាស់៕ សូមទស្សនារូបភាពខាងក្រោម៖

ដោយ៖ សារ៉ា

ព័ត៌មាន​ទាក់ទង​

Loading...