ហ្វេន​ដែល​នៅ​ចាំ​ត្រៀម! ​វគ្គ​២​រឿង ​«រនាំង​ស្នេហ៍» ​នឹង​ចាក់​ផ្សាយ​នៅ​ចុង​ខែ​សីហា​នេះ​ហើយ​

សៅរ៍, ០១ សីហា ២០២០

5.4K

បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកទស្សនាទាំងក្នុងនឹងក្រៅប្រទេស រឿងភាគ «រនាំងស្នេហ៍» ដែល​សម្ដែង​ដោ​យ​តារាល្បីៗដូចជា Toey Jarinporn, Tope Jaron, Bomb Tanin, Denkhun ជាដើម ត្រូវបានអ្នកផលិត​សម្រេច​ចេញវគ្គ​២​បន្ត​ទៀត ​ហើយពេលនេះក៏បានថតចប់រួចរាល់ដែរ រង់ចាំតែថ្ងៃចាក់ផ្សាយប៉ុណ្ណោះ។

វគ្គ២នៃរឿងនេះមានចំណងជើងថា «Vasana Ruk» សម្ដែងដោយតារាថៃវ័យក្មេងទាំងគូ គឺកញ្ញា Nychha ដែលនាងសម្ដែងជាតួ Kl​ai ​Rung ​និងលោក Ice Panuwat សម្ដែងជាតួ Kan ដែលលោកជាកូនប្រុសរបស់នាងកែវចៃ ជាតួអង្គនៅ​ក្នុងរឿង​វគ្គ១ ​«រនាំង​ស្នេហ៍»

បើយោងតាមប្រភពព័ត៌មាន រឿងនេះនឹងត្រូវចាក់ផ្សាយនៅថ្ងៃទី២៩ចុងខែសីហា ឆ្នាំ២០២០ខាងមុខនេះ នៅលើកញ្ចក់ទូរ​ទស្សន៍​ថៃ​ប៉ុស្តិ៍​លេខ៣ រៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យវេលាម៉ោង ៨ :២០នាទីយប់ បន្ទាប់ពីរឿង «Balang Dok Mai» បានចាក់បញ្ចប់៕

ប្រភព៖ Thaiupdate

ដោយ៖ សារ៉ា

ព័ត៌មាន​ទាក់ទង​

Loading...