តារាប្រុសល្បីៗស្រករក្រោយ ដែលនឹងលេចមុខក្នុងការប្រគំតន្រ្តីប៉ុស្ដិ៍លេខ ៣ថៃ ចុងខែសីហានេះ

អាទិត្យ, ០២ សីហា ២០២០

7.5K

ការប្រគំតន្រ្តី «ប៉ុស្តិ៍លេខ ៣ Supernova» នឹងធ្វើឡើងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ ខាងមុខនេះហើយ នេះបើ​យោង​តាម​ការ​ឱ្យដឹងពីស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ ៣ថៃ ដោយបន្ថែមនូវ​ទស្សនីយភាព​​នៃ​ការសម្ដែង​របស់​តារាប្រុសជំនាន់ក្រោយប្រចាំប៉ុស្ដិ៍ ដែល​កំពុង​តែ​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង។

តាមប្រភពដដែលបានឱ្យដឹងទៀតថា តារាប្រុសស្រករក្រោយមានចំនួន ១២នាក់ ដែលនឹងត្រូវចូលរួមក្នុងការប្រគំតន្រ្តីនេះ ដូច្នេះ​គេ​បែងចែង​ជា ៣ក្រុម (មួយក្រុម ៤នាក់) រួមមាន៖

ក្រុមទី១ មានតារាសម្ដែង Pon Nawasch, Kratingg Khunnarong, Mean Phiravich, ជាមួយនឹង Bright Rapheephong ។

ក្រុមទី២ មាន Inn Sarin Inpitar, Ice Panuwat, August Vachiravit, និង Job Thuchapol ។

ដោយឡែក ក្រុមទី៣ មាន Kongthap Peak, Ryu Vachirawich, Smith Paswitch ព្រមទាំង Tee Tanapon ។

តើនរណាខ្លះកំពុងរង់ចាំការប្រគំតន្រ្តីដ៏អស្ចារ្យប្រចាំឆ្នាំ របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ថៃ?

ប្រភព៖ ThaiUpdate

ដោយ៖ សូរ្យកាន្ត

ព័ត៌មាន​ទាក់ទង​

Loading...