តារា​ថៃ ​៥​រូប ​ដែល​ដាច់​ចិត្ត​​ស្ពាយ​បង្វិច​ដើ​រ​ចេញ​​ពី​ប៉ុស្ដិ៍លេខ ​៣​ថៃ ​និង​ប៉ុស្តិ៍​លេខ ​៧ ​ក្នុង​ឆ្នាំ​២០​២០​

អាទិត្យ, ០២ សីហា ២០២០

20.1K

នៅក្នុងឆ្នាំ២០២០ គេឃើញមានតារាប្រុសស្រីថៃជាច្រើននាក់ បានសម្រេចចិត្តដើរចេញពីទ្រនំដែលធ្លាប់​ផ្ដល់ភាពកក់ក្តៅ​ឱ្យគេ​ជាយូរ​ឆ្នាំ​មកហើយ។ សរុបចំនួន ៥នាក់ក្នុងចំណោមពួកគេដែលបានស្ពាយបង្វិចដើរចាកចេញពីទ្រនំ មានតារាខ្លះស្ថិត​នៅ​ទ្រនំ​ប៉ុស្តិ៍លេខ ៣ថៃ និងខ្លះទៀតស្ថិតនៅទ្រនំប៉ុស្តិ៍លេខ ៧ ក្រោយពីកុងត្រារបស់ពួកគេជាមួយកន្លែងការងារត្រូវបានបញ្ចប់។

១. Bow Maylada ទើបតែចាកចេញពីទ្រនំប៉ុស្តិ៍លេខ ៧ ពេលដែលកុងត្រាការងារនាងជាមួយប៉ុស្តិ៍នេះត្រូវបានបញ្ចប់ ហើយនាង​ក៏បាន​ប្តូរទ្រនំទៅប៉ុស្ដិ៍លេខ ៣ថៃវិញម្ដង ដែលពេលនេះនាងកំពុងតែក្លាយជាសមាជិកថ្មីនៅប៉ុស្ដិ៍នេះ និងត្រៀមចេញរឿងភាគថ្មី​ជាមួយ Nadech ផងដែរ។

២. Mew Laknara នាងទើបតែបានចាកចេញពីប៉ុស្ដិ៍លេខ ៣ថៃ ហើយក្លាយជាតារាឯករាជ្យវិញម្ដង។ ពេលនេះនាង​កំពុងតែ​ចូលរួម​សម្ដែង​នៅក្នុងរឿង​ភាគថ្មីមួយ ដែលមានចំណងជើងថា Rarn Dok Ngiew ជាមួយនឹងតារាសម្ដែង Yui Chiranan ។ ទោះបី​ក្លាយ​ជាតារាឯករាជ្យ ដែលបានចាកចេញពីទ្រនំចាស់ហើយក្ដី តែ Mew Laknara ក៏កំពុងតែចូលរួមថតរឿងភាគថ្មីមួយ នៅប៉ុស្ដិ៍​លេខ ៣ ដែលជាកន្លែងការងារចាស់របស់នាងដែរ គឺរឿង Dao Kon La Duang ។

៣. Yui Chiranan បានចាកចេញពីប៉ុស្តិ៍លេខ ៧ ហើយពេលនេះនាងកំពុងតែថតរឿងភាគ ២ សម្រាប់ទូរទស្សន៍ ២ ផ្សេងគ្នា គឺរឿង Rarng Dok Ngiew សម្រាប់ទូរទស្សន៍ GMM 25 និងរឿង Tawan Tok Din នៅប៉ុស្តិ៍ Amarin TV ។

៤. Ken Phupoom សម្រេចចិត្តមិនបន្តកុងត្រាជាមួយប៉ុស្តិ៍លេខ ៣ថៃទៀតទេ លោករំពឹងថានឹងទទួលបានតំណែងជាតួឯកថ្មី នៅ​ក្នុង​ការសម្ដែង​រឿងភាគថ្មី​មួយឱ្យទូរទស្សន៍ One 31 ក្នុងពេលឆាប់ៗខាងមុខ។

៥. Richy Oranate បានក្លាយជាតារាស្រីឯករាជ្យតាំងពីដើមឆ្នាំ២០២០ មកម្ល៉េះ បន្ទាប់ពីកុងត្រារបស់នាងជាមួយប៉ុស្ដិ៍លេខ ៣ថៃ​ត្រូវ​បាន​បញ្ចប់។ ពេលនេះនាងកំពុងតែសម្ដែងក្នុងរឿងភាគថ្មី Kor Kerd Mai Klai Klai Ter ជាមួយ Aff Taksaorn និងលោក Tor Thanapob ផងដែរ៕

ប្រភព៖ ThaiUpdate

ដោយ៖ សូរ្យកាន្ត

ព័ត៌មាន​ទាក់ទង​

Loading...