និយាយត្រូវគ្នា! មកពីដើរលេងវិញ Koi នាំគូស្នេហ៍ស្លៀកពាក់សសិក្សាព្រះធម៌ គួរឲ្យសរសើរ

អាទិត្យ, ០២ សីហា ២០២០

111

ត្បិតថ្ងៃរៀបការមិនទាន់អាចកំណត់បានព្រោះតែជំងឺកូវីដ១៩ ប៉ុន្តែជីវិតស្នេហារបស់តារាសម្ដែងថៃកញ្ញា rachwinwong ហៅ Koi និងគូស្នេហ៍លោក Toon នៅតែបោះដំណើរទៅមុខបានយ៉ាងល្អ។ ពួកគេនាំគ្នាដើរលេងផ្អែមល្ហែមយ៉ាងមានក្ដីសុខ ថែមទាំងជួយ​ការងារ​សង្គមបានជាច្រើនហូរហែរថែមទៀត។

ប៉ុន្តែមកពីដើរលេងមិនបានប៉ុន្មាន ថ្មីៗនេះ Koi បានធ្វើឲ្យគេ​គ្រប់គ្នាភ្ញាក់ផ្អើល​យ៉ាងខ្លាំង បន្ទាប់ពីនាងបាន​បង្ហោះរូបភាព​នៅលើ​អ៊ីនស្តាក្រាម ស្លៀកពាក់​សជាដូនជី​ជាមួយមិត្តប្រុសរបស់​នាង នៅទីវត្តអារ៉ាម​មួយកន្លែង។ Koi និង Toon នាំគ្នាដើរ​ដោយ​ស្ងប់ស្ងាត់ ថែមទាំង​នាំគ្នា​ប្រគេន​របស់របរ​ខ្លះៗដល់​ព្រះសង្ឃ​ទៀតផង។

បើតាមការឲ្យដឹងពី Koi នាងនិងមិត្តប្រុស នឹងនាំគ្នាអនុវត្ត​ព្រះធម៌រយៈពេល​៣ថ្ងៃ ដើម្បីឲ្យចិត្តរបស់​ពួកគេ​បានស្ងប់ ហើយតារា​ស្រី​រូបនេះ​ក៏បាន​អរគុណដល់មិត្ត​ប្រុសទៀតផង ដែលបានមកសិក្សាព្រះធម៌ជាមួយនាង ព្រោះនេះពិតជារឿងដែល​ល្អ​ខ្លាំង​ណាស់។ អ្នកគាំទ្រ​បាននាំគ្នា​កោតសរសើរ​ដល់គូ Koi និង Toon ដែលចេះនាំគ្នាគិតឃើញធ្វើរឿងល្អបែបនេះ៕
សូម​ទស្សនា​រូបភាព​ខាងក្រោម៖

ដោយ៖ សារ៉ា

ព័ត៌មាន​ទាក់ទង​

Loading...