គម្រប់ខួប១ខែ! Taew និងគ្រួសារ​មិនភ្លេចឡើយ នាំគ្នាទៅវត្ត​ធ្វើបុណ្យ​ឧទ្ទិសកុសល​ជូនឪពុក

អាទិត្យ, ០២ សីហា ២០២០

974

គិតចាប់ពីថ្ងៃទី០១ ខែកក្កដា មកដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ ឪពុករបស់​តារាសម្ដែងថៃកញ្ញា Taew Nattaporn បានទទួល​មរណភាព​បាន១​ខែហើយ ក្រោម​សំណោក​សោកសៅ​របស់ភរិយា កូនៗ​និងបងប្អូនសាច់ញាតិ​ជាច្រើន។

យោងតាមអ៊ីនស្តាក្រាមរបស់បងស្រី Taew នៅថ្ងៃគម្រប់ខួប១ខែកាលពីម្សិលមិញនេះ Taew និងគ្រួសារទាំងម៉ាក់​ទាំង​បងស្រី​បាន​បណ្ដើរគ្នា​ទៅវត្ត ស្លៀក​ពាក់សំពត់​បត់អាវប៉ាក់​យ៉ាងស្អាត​សមសួន រីឯនៅក្នុងដៃពួកគេ​មានទាំងចង្ហាន់ មានទាំងផ្កា និង​រណ្ដាប់​ផ្សេង​ទៀត​យកទៅប្រគេន​ព្រះសង្ឃ ដើម្បីឧទ្ទិស​កុសលផលបុណ្យ​ដល់ឪពុកដែលបាន​ចែកឋានទៅ។

បើរាប់ចាប់ពីថ្ងៃដែល​ស្វាមីនិងឪពុក​បែកទៅមកដល់​ពេលនេះ គេសង្កេតឃើញ Taew និងគ្រួសារហាក់ធ្វើចិត្តទទួលបានខ្លះហើយ ដោយ​ពួកគេអាច​ញញឹមបាន​ឡើងវិញ ធ្វើឲ្យអ្នកគាំទ្រ​ជាច្រើនឃើញហើយ​ក៏សប្បាយចិត្ត​តាមជាមួយដែរ៕

ដោយ៖ សារ៉ា

ព័ត៌មាន​ទាក់ទង​

Loading...