រាង​ស្អាត​ម្លឹង​ហើយ! ​Gy​psy ​នៅ​តែ​មិន​លះ​បង់​ការ​តាំង​ចិត្ត ​ព្យាយាម​ហាត់​ប្រាណ​យក​រាង​ជា​ប្រចាំ​

សៅរ៍, ០៨ សីហា ២០២០

257

កុំថាឡើយតែទស្សនិកជន សូម្បីតែក្រុមតារារួមអាជីពគ្នាឯងក៏នៅលាន់មាត់សរសើរពីរាងរ៉ូវ ដងខ្លួនដ៏គួរឱ្យទាក់ទាញជាមួយក្បាល​ពោះ​រា​ប​​ស្មើរបស់ Gypsy ដែរ។ ហើយលទ្ធផលដែលនាងមានរាងដ៏ស្រស់ស្អាតបែបនេះ មិនមែនមានថ្នាំវេទមន្ត​អស្ចារ្យ​មក​ពី​ណា​ទេ ​នេះ​ដោយ​​សារ​​តែ​នាង​ហាត់ប្រាណ និងមានរបបអាហារដ៏ត្រឹមត្រូវជាប្រចាំថ្ងៃ។

ទោះបីបច្ចុប្បន្ននាង Gypsy ទទួលបានរាងកាយស្លីមស្រឡូន ក្បាលពោះរាបស្មើ ដែលនារីៗណាក៏ប្រថ្នាចង់បាន​ដងខ្លួនដ៏​ស៊ិច​ស៊ី​ដូច​នាង ប៉ុន្តែស្អាតប៉ុននេះនៅមិនទាន់ធ្វើឱ្យចិត្តនាងស្កប់នៅឡើយទេ។ រៀងរាល់ថ្ងៃ Gypsy តែងតែងបង្ហោះ​សកម្មភាព​ចូល​ហាត់​ប្រាណ​នៅលើបណ្តាញសង្គម IG ជាប្រចាំ ពោលគឺ​អាចនិយាយ​បានថាក្នុងមួយ​សប្តាហ៍ចូល​សឹងតែ​ពេញ​កាល​វិភាគ​រៀង​រាល់​ថ្ងៃ​បាត់​ទៅហើយ៕

មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែបណ្តាអ្នកលេង IG មួយចំនួន ក៏តែងតែមានកូនចិត្តលួចគិតច្រណែនទៅនឹងរាងដ៏ស្លីមរបស់ Gypsy និងប្រាថ្នាចង់បានរាងដូច​នាងស្ទើរតែ​គ្រប់​ៗ​​គ្នា៕

តោះ! មកមើលពីរូបភាពខាងក្រោមទាំងអស់គ្នា៖

ប្រភពរូបពី៖ gypsy

ដោយ៖ បូទី

ព័ត៌មាន​ទាក់ទង​

Loading...