គួរ​ឱ្យ​ស្រលាញ់​ណាស់! ​គ្រួសារ ​Boy ​មាន​តែ​ម៉ាក់​និង​កូន ​តែ​ពេញ​ដោយ​ភាព​កក់​ក្ដៅ​និង​សុភ​មង្គល​

សៅរ៍, ០៨ សីហា ២០២០

7.8K

មិនមានវត្តមានប៉ាដូចជាគ្រួសារដ៏ទៃ តែបើមើលលើគ្រួសាតារាថៃលោក Boy Pakorn ពោលគឺ ៥នាក់ម្ដាយកូន ពិតជាមិន​ដែល​ខ្វះ​អ្វី​ឡើយ ​ហើយអ្វីដែលសម្បូរជាងគេបំផុតនោះគឺសេចក្ដីសុខសុភមង្គល ស្នាមញញឹមដាក់គ្នាចេញពីចិត្តជារៀងរាល់ថ្ងៃ។

ជាពិសេស Boy ដែលជាកូនច្បង លោកតែងបង្ហាញក្ដីស្រលាញ់ ភាពកក់ក្ដៅ ផ្ដល់គ្រប់យ៉ាងដែលខ្លួនអាច​ធ្វើបានទៅ​ឲ្យម្ដាយ​និង​ប្អូន ​សូម្បីតែការដើរលេងកម្សាន្តក៏ពួកគេតែងដើរជុំគ្នាមិនដែលខ្វះនរណាឡើយ ហើយរឹតតែមិនអាចអត់​បាននោះគឺវត្តមានម្ដាយ​របស់​លោក​។ ​ជាក់ស្ដែងថ្មីៗនេះ Boy ក៏ទើបតែសង់ផ្ទះថ្មីមួយនៅចំកណ្ដាលទីក្រុងជាមួយគ្រួសារផងដែរ។

ឆ្លៀតពេលផ្ទះថ្មីទើបតែរួចរាល់ផងនោះ ទាំងគ្រួសារម្ដាយកូន បងនិងប្អូន Boy បាននាំគ្នាទៅកាន់ផ្ទះថ្មី ហើយពួកគេបានថតរូប​លេ​ង​​ជុំ​គ្នា​​ក្នុងគ្រួសារយ៉ាងរីករាយបំផុត។ ម្នាក់ៗស្ថិតនៅក្នុងទឹកមុខរីករាយណាស់ មានទាំងស្ទាយ៍សុភាពស្ទាយ៍បែបកំប្លែង ធ្វើឲ្យ​អ្នក​គាំ​ទ្រ​រីករាយជាមួយនឹងកោតសរសើរពីសម្ព័ន្ធភាពសមាជិកគ្រួសារមួយនេះយ៉ាងខ្លាំង។ មហាជនមួយចំនួនទៀតក៏លួចច្រណែន ព្រោះខ្លះមានអ្វីគ្រប់យ៉ាងហើយ តែគេមិនមានសំណាងទទួលបានភាពកក់ក្ដៅបែបនេះឡើយ៕

សូមទស្សនារូបភាពបន្ថែមទៀត៖

ដោយ៖ សារ៉ា

ព័ត៌មាន​ទាក់ទង​

Loading...