ឃើញសាមញ្ញ​អញ្ចឹងទេ! តែអាវ Yaya កំពុងពាក់នេះ​ថ្លៃកប់ អាចទិញ​ម៉ូតូជិះ​បាន២គ្រឿង

អាទិត្យ, ០៩ សីហា ២០២០

17.4K

មិនថាធ្វើអ្វី នៅទីណា កន្លែងណា Yaya Urassayas តែងទទួលបានការចាប់អារម្មណ៍រហូតពីសំណាក់មហាជន ក៏ដូចជា​ហ្វេនៗ​របស់​នាង។ ជាក់ស្ដែងដូចជារដូវកាលកូវីដ១៩នេះ តារាស្រីខាងលើក៏បានធ្វើឲ្យតម្លៃដើមរុក្ខជាតិឡើងថ្លៃមិនស្ទើរ ព្រោះតែស្ទាយ៍​ថតរូបដ៏គួរឲ្យ​ស្រលាញ់របស់នាងជាហូរហែរ រហូតមហាជននិងតារាជាច្រើននាំគ្នាទៅទិញភ្លូកទឹកភ្លូកដី យកមកថត​ត្រាប់​តាម​នាង​មិន​ចេះ​តិចគ្នា។

ថ្មីៗនេះ Yaya ក៏បានធ្វើឲ្យគេចាប់អារម្មណ៍ម្ដងទៀត ពេលឃើញនាងទៅធ្វើបុណ្យសំពះព្រះនៅទីសក្ការៈបូជាមួយកន្លែង។ តួ​ឯក​ស្រី​រូប​នេះ បានបង្ហោះរូបក្នុងឈុតបែបសុភាពយ៉ាងសមសួន អាវកឌុបមានប៉ាក់បន្តិចៗនៅពីមុខដៃហើយនឹងកអាវ បូក​ជាមួយ​សំ​ពត់ ​បត់ថៃវែងពណ៌បៃតង ពិតជាស្រស់ស្អាតគួរឲ្យចង់គយគន់ខ្លាំងណាស់។ 

ទន្ទឹមនឹងភាពស្រស់ស្អាតនេះ ក៏មានគណនីហ្វេសប៊ុកមួយបានបញ្ចេញឲ្យដឹងពីតម្លៃសម្លៀកបំពាក់ដែល Yaya កំពុងពាក់នេះថា ពិ​ត​ជាមានតម្លៃថ្លៃមិនធម្មតានោះទេ។ បើតាមប្រភពព័ត៌មានអាវបស់ Yaya គឺជាប្រេន LouisVuitton ធ្វើពីសូត្រ ១០០ភាគរយ ហើ​​យ​​មាន​តម្លៃមិនធម្មតាដល់ទៅ ១១៥.៥០០បាត ស្មើនឹង ៣៧០០ដុល្លារអាមេរិក។ គ្រាន់តែម្លៃអាវរបស់ Yaya បានធ្វើឲ្យអ្នក​គាំ​ទ្រ​​ភ្ញា​ក់​ផ្អើល​នាំគ្នាជញ្ជក់មាត់មិនតិចទេ ព្រោះវាស្ទើរតែអាចទិញម៉ូតូថ្មីបាន ២គ្រឿងទៅហើយ៕ 

ដោយ៖ សារ៉ា

ព័ត៌មាន​ទាក់ទង​

Loading...