ម្ដងនេះមកទាំង ៣នាក់ម៉ាក់កូន! Chompoo នាំកូនប្រុសទាំង ២ ថតផ្សាយក្នុងស្ពតពាណិជ្ជកម្មឱ្យផលិតផលមួយ

សៅរ៍, ១២ កញ្ញា ២០២០

373

និយាយពីកេរ្តិ៍ឈ្មោះ តារាស្រីចូលចិត្តលេងម៉ូតសម្លៀកបំពាក់ប្លែកៗ និងប្រើប្រាស់សម្ភារៈតម្លៃរាប់ម៉ឺនដុល្លារ នាង Chompoo A​ra​ya ​ទស្សនិកជនដឹងហើយថានាងទាំងស្អាត និងពូកែខាងសម្ដែងខ្លាំង មិនចាញ់តារាផ្សេងៗទេ។

ហើយមុននេះបន្តិច គេឃើញគណនីរបស់ Chompoo ទើបនឹងបង្ហោះវីដេអូមួយ ដែលនោះជាវីដេអូថតស្ពតឱ្យផលិត​ផលម្សៅ​ទឹ​ក​​ដោះ​គោមួយប្រភេទ។

រឿងដែលគួរឱ្យភ្ញាក់ផ្អើលជាងនេះទៅទៀត ក្នុងវីដេអូស្ពតមិនត្រឹមតែមាន Chompoo ជាអ្នក​និ​យា​យ​ណែ​​នាំពីផលិតផលនោះទេ ប៉ុន្តែយើងក៏ឃើញមានវត្តមានកូនប្រុសភ្លោះទាំងពីររបស់នាង បង្ហាញខ្លួនក្នុងវីដេអូស្ពតទឹកដោះ​គោ​នោះ​ថែមទៀត។ បន្ថែមពីនេះ តួកូនភ្លោះទាំង ២ របស់នាង ហាក់លេចមុខមាត់នៅនឹងមុខកាមេរ៉ាច្បាស់ៗ ដោយសារតែកូនភ្លោះ​ទាំង​ពីរ​ជាក្មេងឆ្លាតស្រាប់ ពួ​ក​គេ​អាចសម្ដែង បានយ៉ាងសក្តិសមទៅនឹងស្ពតពាណិជ្ជកម្មខាងលើនេះ។

នេះមិនមែនល្បីតែអ្នកម៉ាក់ទេ សូម្បីតែកូនភ្លោះទាំងពីររបស់ Chompoo ក៏មានទេពកោសល្យខាងសម្ដែង មិនចាញ់​អ្នក​ម៉ាក់​រប​ស់​​ពួកគេប៉ុន្មានទេ៕ 

សូមចុចលីងខាងក្រោម ដើម្បីទស្សនាវីដេអូខាងក្រោម៖ 

ដោយ៖ បូទី

ព័ត៌មាន​ទាក់ទង​

Loading...