និស្ស័យជាកូនប្រសាច្បាស់ណាស់! Nine សារភាពត្រង់ៗថា ម៉ាក់របស់គេចូលចិត្ត Baifern ខ្លាំង

អាទិត្យ, ១៨ តុលា ២០២០

9.8K

តារាសម្ដែងប្រុសថៃរូបសង្ហា Nine Naphat បានសារភាពប្រាប់អ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះថា ម៉ាក់របស់គេពិតជា​ចូល​ចិត្ត​​ដៃគូ​សម្ដែង​ដ៏ឆ្នើម​របស់លោក គឺកញ្ញា Baifern Pimchanok ខ្លាំងណាស់ ដោយសារតែអត្តចរិតកំប្លែង រួសរាយ និង​គួរឱ្យ​ស្រលាញ់​​របស់​នាង។

កម្លោះសង្ហារូបនេះ​បានបន្ថែមទៀតថា ម៉ាក់របស់លោកដែលមានឈ្មោះថា អ្នកស្រី Moo Pimpaka ជាមួយនឹងកញ្ញា Baifern Pimchanok ថែមទាំង​មានទំនាក់ទំនងល្អជាមួយគ្នាទៀតផង។ កត្តាដែលធ្វើឱ្យ Baifern ងាយចុះសម្រុង​ជាមួយម៉ាក់របស់លោក ក៏​ព្រោះ​តែ​ចរិត​កំប្លុកកំប្លែង​របស់នាង​រាល់ពេលជួបគ្នាម្ដងៗ ព្រោះថាម៉ាក់លោក​ចូលចិត្តក្មេងស្រីដែល​មានអត្តចរិត​បែបនេះខ្លាំង​ណាស់។

ទោះជាយ៉ាងណាក្ដី Nine បានបញ្ជាក់ថា នៅពេលនេះទំនាក់ទំនងរវាងលោក និង Baifern ត្រឹមតែជាមិត្តរួមការងារដ៏ល្អម្នាក់​តែ​ប៉ុណ្ណោះ មិនទាន់មានអ្វីលើសនេះឡើយ។ Nine មិនទាន់​អាចសន្មតនៅ​ពេលនេះបាននោះទេថា ថ្ងៃអនាគត​ពួកគេ​អាចនឹង​ក្លាយ​ជា​គូស្នេហ៍​​នឹងគ្នា ដែរឬក៏អត់។

រឿងនេះមានតែទុកឱ្យអ្នកគាំទ្រទាំងអស់គ្នាចាំតាមដានមើលហើយថា ខណៈដែលម៉ាក់ខាងប្រុសមានការពេញចិត្ត​ពេញថ្លើម​បែបនេះ​ហើយ តើអនាគតទៅ Baifern អាចនឹង​ក្លាយជាកូនប្រសា​របស់អ្នកស្រី Moo Pimpaka ដែរឬយ៉ាងណា?

ប្រែសម្រួលមកពី៖ ThaiUpdate

ដោយ៖ សូរ្យកាន្ត

ព័ត៌មាន​ទាក់ទង​

Loading...