Kem ​និង ​Mookda ​និយាយ​​រម្លឹក​ត្រង់ៗ ​ប្រាប់​ទៅ​​សារព័ត៌​មាន ​ពីដំណើរ​កម្សាន្ត​​នៅ​សមុទ្រ​កាល​មុន​

សុក្រ, ២៣ តុលា ២០២០

2.4K

តួឯកប្រុស ស្រីថៃក្នុងរឿង «ច្រវ៉ាក់ស្នេហ៍» ធ្វើឱ្យទស្សនិកជនពេញចិត្តពេញថ្លើមនឹងការសម្ដែងរបស់ពួកគេយ៉ាងខ្លាំង។ លើស​ពី​នេះ​ទៅ​ទៀត Kem និង Mookda ត្រូវបានអ្នកគាំទ្រជាច្រើន ប៉ងចង់ឱ្យពួកគេសាងស្នេហាក្រៅឆាកជាមួយគ្នាផងដែរ។

រម្លឹកថ្ងៃដែល Kem និង Mookda បានចូលរួមក្នុងកម្មវិធី «Maya Awards 2020» កាលពីប៉ុន្មានថ្ងៃមុននេះ ពួកគេក៏បាននិយាយ​អំពី​ដំ​ណើរ​​កម្សាន្តនៅសមុទ្ររបស់ពួកគេទៅកាន់អ្នកសារព័ត៌មានថៃថា៖ Mookda Narinrak បាននិយាយថានេះ គឺជា​ដំ​ណើ​រ​ក​ម្សា​ន្ត​មួយដែលពួកគេ មានគម្រោងទៅជាមួយគ្នា ប្រសិនបើរឿងភាគរបស់ពួកគេ គឺរឿង «So Wayree» ឬ «ច្រវ៉ាក់ស្នេហ៍» ទទួ​ល​បាន​ការគាំទ្រខ្លាំងពីទស្សនិកជន។ ខាងសារព័ត៌មាន បានសួរទៅកាន់ Kem ថា «ចំពោះដំណើរកម្សាន្តទៅសមុទ្រលើកនេះ តើលោកថតរូបស្អាតៗឱ្យ Mookda ដែរ ឬទេ?»

Kem Hussawee៖ បានឆ្លើយតបថា គាត់បានថតរូបជាច្រើនរបស់នាងទុកនៅក្នុងកាមេរ៉ា។ ហើយពេលនោះវា​ស្ទើរតែជារូ​ប​ថ​ត​របស់ ​Mookda ទាំងអស់នៅក្នុងកាមេរ៉ារបស់គាត់សម្រាប់ដំណើរកម្សាន្តលើកនេះ។ ខាងសារព័ត៌មាន បានសួរ​បន្ថែមទៀតថា «តើ​នៅ​ពេលនោះ ពួកគេទាំងពីរនាក់មានបានចែចង់គ្នាដែល ឬទេ?»

តារាសម្ដែងស្រី Mookda ឆ្លើយតបទាំងញញឹមថា «ទេ» ដោយនាងបន្ថែមថា ពេលនេះពួកគេគ្រាន់តែជាមិត្តរួមអាជីបប៉ុណ្ណោះ។ ម៉្យា​ងវិញទៀត «Kem គាត់ជាមនុស្សចូលចិត្តថតរូប ពូកែនិយាយ និងចេះជួយមនុស្សជុំវិញខ្លួនជានិច្ច»៕

ប្រភព៖ thaiupdate

ដោយ៖ បូទី

ព័ត៌មាន​ទាក់ទង​

Loading...