វ៉ោវ! ​Bella ​Ranee ​បញ្ជាក់​ច្បាស់ៗ​ថា​នាង ​អាច​ដើរ​តួអង្គប្រភេទ​ណា​ក៏​បាន​

សុក្រ, ២៣ តុលា ២០២០

414

ធ្វើការនៅក្នុងឧស្សាហកម្មកម្សាន្តថៃអស់រយៈពេលជិត ១០ ឆ្នាំមកនេះ Bella Ranee បានបង្ហាញថា​នាងអាចដើរតួបានគ្រប់​ប្រ​ភេ​​ទ​​តួអង្គ។ Bella ធ្លាប់បានសម្ដែងជាតួឯកស្រី ដែលមានអត្តចរិតកាចសាហាវនៅក្នុងរឿងភាគមួយ ក្នុងឆ្នាំ ២០១១ រឿង «Roy Ma​rn» ​រួមជាមួយ Boy Pakorn និង Margie Rasri។ បន្ទាប់មកនាងបានដើរជាតួឯកលើកដំបូងនៅក្នុងរឿង «Pon Prom Onl​aw​eng» ឆ្នាំ ​២០១៣ ជាមួយតួប្រុស Boy Pakorn។

Bella កាន់តែមានប្រជាប្រិយភាពខ្លាំង នៅពេលសម្តែងជាមួយ James Jirayu នៅក្នុងឆ្នាំ ២០១៣ រឿង «Khun Chai Putti​pat»​។ ប​ន្ទា​ប់​មក Bella Ranee បានដើរតួ ២ ផ្សេងគ្នានៅក្នុងរឿង «Buppaesunnivas» ទទួលបានការគាំទ្រយ៉ាងខ្លាំង​ពី​សំ​ណាក់ទស្ស​និ​ក​ជន។ ចូលមកដល់ ឆ្នាំ ២០១៩ នាងបានដើរជាតួស្រីដែលត្រូវប្រឈមបញ្ហាមួយផ្សេងទៀត នៅក្នុងរឿង «Kro​ng ​Karm» រួម​ជា​មួយ​តារាស្រីរៀមច្បង Mai Charoenpura

នាងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ទស្សនិកជនជាថ្មីម្តងទៀត ជាមួយនឹងចរិតរបស់នាងដែលមានឈ្មោះថា «Re​ynu» ​នៅក្នុងរឿង «ទ្រនំកម្ម»

នៅឆ្នាំនេះ នាងកំពុងបង្ហាញការសម្តែងមួយផ្សេងទៀតជាមួយនឹងតារាសម្តែងជាដៃគូឆ្នើមរបស់នាងគឺ Pope Thanawat ក្នុង​រឿង ​«Roy Leh Marnya»។ គួរបញ្ចាក់ផងដែរថា រឿងភាគថ្មីនេះទទួលបានការឆ្លើយតបល្អៗជាច្រើន ពីទស្សនិកជននៅ​ប្រ​ទេ​ស​​ថៃ ​និ​ង​​ចិន​ជាដើម៕

ប្រភព៖ thaiupdate

ដោយ៖ បូទី

ព័ត៌មាន​ទាក់ទង​

Loading...