តាម​ពិត​តារា​ប្រុស​ល្បី​ទាំង​នេះ ​ជាកូន​របស់​តារា​ល្បីៗ​ជើង​ចាស់​សោះ​

សុក្រ, ២៣ តុលា ២០២០

3.7K

ប្រិយមិត្តមានធ្លាប់ដឹងអត់ថា តារាប្រុស ស្រីថៃល្បីៗមួយចំនួន គឺកើតចេញពីក្រុមគ្រួសារដែលមានឪពុក ឬក៏ម្តាយជាអ្នក​សិល្បៈ​ល្បី​ឈ្មោះ​។ ជាក់ស្ដែង ថ្ងៃនេះ Poraman នឹងនាំអារម្មណ៍អ្នកទាំងអស់គ្នា មកស្គាល់ពីតារាប្រុសណាខ្លះ ដែលកើតចេញពីឪពុក ម្តាយជាអ្នកសិល្បៈដូចគ្នា៖

១. Jaonaay
Jaonaay គឺជាកូនប្រុសដ៏សង្ហារបស់តារាសម្តែងដែលមានទេពកោសល្យ និងល្បីឈ្មោះ Pin Kejmanee។ Jaonaay ជា​តា​រា​ច​ម្រៀង ​និងសម្តែងមួយរូប ដែលមានប្រជាប្រិយភាពខ្លាំង នៅក្នុងកម្មវិធីទូរទស្សន៍ដ៏ពេញនិយម «Bad Genius The Series» រួម​មាន ​Ice Paris, June Plearnpichaya និង Nana Sawanya

២. Nine Naphat
Nine គឺជាតារាសម្តែងសង្ហា នៅក្នុងទូរទស្សន៍ថៃប៉ុស្តិ៍លេខ ៣ ថៃ ក្នុងចំណោមតារាប្រុសសង្ហាល្បីៗផ្សេងទៀត។ តាមពិត Nine ជា​កូ​ន​ប្រុស​របស់តារាសម្តែងជើងចាស់ Moo Pimpaka

៣. Indy Intad
បច្ចប្បន្ននេះ Indy កំពុងសម្ដែងនៅក្នុងរឿងភាគ «Plerng Nang» ជាមួយតារាស្រីរាមច្បង Ploy Chermarn។ ជាមួយគ្នានេះដែរ Indy កំពុងថតរឿងភាគថ្មីមួយរឿងទៀត គឺ រឿង «Khun Jaew Kapao Kai Khun Chai Kai Dao»។ កាន់តែពិសេសជាងនេះ Indy ជាកូនប្រុសរបស់តារាសម្តែងជើងចាស់ដ៏ល្បីឈ្មោះ Honey Passorn

ប្រភព៖ thaiupdate

ដោយ៖ បូទី

ព័ត៌មាន​ទាក់ទង​

Loading...