គូស្នេហ៍តារាថៃ ៤គូ ទើបហ៊ាន​បើកចំហ​ពីទំនាក់ទំនង​ជាសាធារណៈថ្មីៗនេះ

អង្គារ, ២៧ តុលា ២០២០

42.5K

ទោះបីមានគូស្នេហ៍តារាថៃមួយចំនួន បានបង្ហាញពីទំនាក់ទនងរបស់ពួក​គេជាសាធារណៈឱ្យមហាជនបាន​ដឹងតាំងពីយូរក៏​ពិត​មែន ​ប៉ុន្តែចំពោះតារាមួយចំនួនខាងក្រោមនេះ ទើបនឹងដាច់ចិត្តទម្លាយពីទំនាក់ទំនង និងមុខមាត់គូស្នេហ៍​របស់ពួកគេ​ជាសា​ធារ​ណៈ​ថ្មីៗនេះ។

តោះ! ចង់ដឹងថាមានគូស្នេហ៍តារាដួងណាខ្លះ សូមទស្សនារូបភាពខាងក្រោម៖

១. Nong Thana និង Pearwah Nichaphat

ថ្មីៗនេះ តារាសម្ដែងប្រុស Nong បានផ្តល់បទសម្ភាសន៍ទៅការអ្នកសារព័ត៌មាន ពីទំនាកទំនងរវាងគេជាមួយនាង Pearwah បច្ចុ​ប្ប​ន្ន​ពួកគេគឺជាគូស្នេហ៍នឹងគ្នា។

២. Gypso Ariigantha

ថ្មីៗនេះនាង Gypso Ariigantha បានបង្ហោះរូបថតរបស់នាងជាមួយមិត្តប្រុសដែលមិនមែនជាតារាល្បីនៅលើ Instagram ផ្លូវ​ការ​រប​ស់នាង។

៣. Nut Atirut និង Ching Ching Kharittha

តារាសម្តែងម្នាក់ឈ្មោះ Nut Atirut បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានថា លោកកំពុងមានទំនាក់ទំនងស្នេហា​ជាមួយ​តា​រា​សម្តែងស្រី Ching Ching Kharittha រយៈពេលមួយឆ្នាំហើយ។

៤. Wanna Singh និង Maria Poonlertlarp

បវរកញ្ញាចក្រវាលថៃឆ្នាំ ២០១៧ នាង Maria Poonlertlarp កំពុងមានទំនាក់ទំនងស្នេហាជាមួយពិធីករកម្មវិធីទូរទស្សន៍ និង​ជា​ផ​លិតករលោក Wanna Singh

ប្រែសម្រួលពី៖ Thai Update

ដោយ៖ បូទី

ព័ត៌មាន​ទាក់ទង​

Loading...