រឿងរ៉ាវ ៩ យ៉ាងអំពីតារាសម្ដែងប្រុស Donut Phattharapon ដែលអ្នកមិនធ្លាប់បានដឹង

អង្គារ, ២៧ តុលា ២០២០

9.8K

ទស្សនិកជនជាច្រើនកំពុងចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើតួឯងប្រុសស្រីក្នុងរឿង «Fah Mee Tawan» ពិសេស​ចំ​ពោះ​តួ​ប្រុស​វ័​យ​​ក្មេង Donut Phattharapon។ ក្រៅពីពូកែសម្ដែង និងមានរូបសម្បត្តិស្រស់សង្ហាបែបនេះ ចង់ដឹងថា Donut មានអ្វីពិសេស​ខ្លះ​ដែល​ទស្សនិកជនអាចពុំធ្លាប់បានដឹង។

ថ្ងៃនេះ Poraman នឹងលើកយករឿងរ៉ាវទាំង ៩យ៉ាងអពី Donut មកបង្ហាញដូចខាងក្រោម៖

១. Donut កើតនៅថ្ងៃទី ១៣ ខែកក្កដាឆ្នាំ ១៩៩៨ ។

. តួឯកប្រុសក្នុងរឿង «Fah Mee Tawan» មានកំពស់ ១.៨០ សង់ទីម៉ែត្រ។

៣. Donut សិក្សាថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យ «The College of Communication Arts, Rangsit University»

៤. Donut គឺជាជាបេក្ខភាពអ្នកឈ្នះក្នុងកម្មវិធី «Smart Boy 2013»

៥. ក្នុងឆ្នាំ ២០១៤ គាត់បានលេងវីដេអូតន្រ្តី «Ruk Term Pro» សម្រាប់អ្នកចម្រៀង Sen Lek

៦. Donut បានសម្តែងជាតួសម្តែង នៅក្នុងរឿងភាគទូរទស្សន៍ឆ្នាំ ២០១៥ គឺ រឿង «Phayasok»

៧. នៅឆ្នាំ ២០១៧ តារាសម្តែងរូបនេះទទួលបានពានរង្វាន់កិត្តិយស តារាសម្ដែងវ័យក្មេងជាងគេ។

. Donut បានដើរតួឯកជាលើកដំបូងនៅក្នុងរឿងភាគមួយ ក្នុងឆ្នាំ២០១៨ រឿង «Khun Chai Kai Tong» សម្ដែងជាមួយ Bow M​ay​lada

៩. បច្ចុប្បន្ននេះ តារាប្រុសសង្ហា Donut កំពុងបង្ហាញសមត្ថភាពសម្ដែងរបស់ខ្លួន ក្នុងរឿងភាថ្មី រឿង «Fah Mee Tawan» ស​ម្ដែង​រួម​គ្នា​ជាមួយនាង Prapye Ramida

ប្រែសម្រួលពី៖ Thai Update

ដោយ៖ បូទី

ព័ត៌មាន​ទាក់ទង​

Loading...