Halloween ​ឆ្នាំនេះ ​Mark ​និង ​Kimberly ​តែង​ខ្លួន​ប្លែក​ដាច់​គេ ​ពិសេស​ស្ទាយ៍​ថត​អ៊េមៗ​គ្រប់​ប៉ុស្តិ៍​

សៅរ៍, ៣១ តុលា ២០២០

43.5K

គូស្នេហ៍តារាថៃដែលមានទស្សនិកជនគាំទ្រ និងពេញចិត្តស្ទើរតែគ្រប់គ្នា យើងប្រាកដជានឹកឃើញដល់គូសង្សារ Mark Prin និង Kimberly មុនគេមិនខាន ព្រោះមួយគូនេះទាំងស្រស់ស្អាត និងជាតារាលំដាប់ជួរមុខដូចគ្នាថែមទៀត។

យ៉ាងណាមិញ បើក្រឡេកមើលរូបភាពពួកគេ ទើបនឹងបង្ហោះថ្មីៗក្នុងថ្ងៃ Halloween នេះវិញ បានធ្វើឱ្យអ្នកគាំទ្រជា​ច្រើន​ស្រ​ឡាំ​ង​​កាំង ​​មើលសឹងមិនស្គាល់ថាជារូបរបស់ Mark និង Kimberly សោះ។ ដោយគូស្នេហ៍មួយគូនេះ ចង់ពញ្ញាក់​អារម្មណ៍​ហ្វេនៗ​ម្ដង ​បាននាំគ្នាតុបតែងខ្លួន និងផាត់មុខឱ្យដូចតួក្នុងរឿង Joker និង Harly Quinn ដែលជារឿងហូលីវូដដ៏ល្បីទូទាំងពិភពលោក។

ក្រៅពីការតុបតែងខ្លួនស្ទើរតែដូច ១០០% ទៅនឹងតួអង្គប្រុសស្រីខាងលើហើយ ពិសេសត្រង់ស្ទាយ៍ថតពីមួយប៉ុស្តិ៍ទៅមួយប៉ុស្តិ៍ សុ​ទ្ធ​តែអ៊េមៗខ្លាំង រហូតធ្វើឱ្យហ្វេនៗនាំគ្នាខមមិនថាមើលអាយដលសឹងមិនស្គាល់។ ក្នុងនោះដែរ មានអ្នកគាំទ្រមួយចំនួន ក៏​បា​ន​បន្ថែម​ទៀតថា Mark ពេលតែងខ្លួនបែបជាតួ Joker ទៅពិតជាប្លែកខ្លាំង លាយឡំនឹងការធ្វើទឹកមុខកាចៗដូចតួអង្គ Joker មែ​ន​ទែ​ន​។

ចង់ដឹងថា អាយដលអ្នកទាំងអស់គ្នាប្លែកខ្លាំងកម្រិតណា តោះ! សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

រូបភាពពី៖ Instagram

ដោយ៖ បូទី

ព័ត៌មាន​ទាក់ទង​

Loading...