ប្លែក​សាហាវ! ​Baifern ​លេង​តែង​ខ្លួន​ដូច​តុកត្តា​នាង ​Tiffany ​ចំថ្ងៃ ​Halloween​

ចន្ទ, ០២ ​វិច្ឆិកា ២០២០

1K

ក្នុងថ្ងៃបុណ្យរម្លឹកពពួកខ្មោច ឬ Halloween Day យើងឃើញមានតារាប្រុសស្រីថៃជាច្រើននាំគ្នាតុបតែងខ្លួនប្លែកៗ អ្នកខ្លះ​តែង​ដូ​ច​​ជា​​ខ្មោចព្រាយ ឬដូចជាពពួកសត្វផ្សេងៗទៅតាមចិត្តចង់។

ជាក់ស្ដែង ដូចជាតារាស្រីសាច់សខ្ចីនាង Baifern ក៏បានចូលរួមលេងក្នុងថ្ងៃ Halloween នេះផងដែរ។ នាងបាន​តុបតែង​ខ្លួនឱ្យ​ដូច​ទៅ​នឹង​តុកត្តា Tiffany នៅក្នុងរឿងដ៏ល្បីរបស់បរទេស ដែលជារឿងកុនមួយទទួលបានការ​ចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នក​ទ​ស្ស​នា​ក្នុង​ឆ្នាំ ២០១៦។ បើក្រឡេកមួយភ្លេត អ្នកទាំងអស់គ្នាអាចនឹងមើល Baifern មិនស្គាល់នោះទេ ពេលនាងតុតែងខ្លួន និង​ផា​ត់​មុខ​ទៅ​ជា​តុកត្តា Tiffany។

បណ្តុំរូបភាពជាច្រើនសន្លឹករបស់នាង ទើបនឹងបង្ហោះចូលទៅក្នុងបណ្តាញសង្គមមិនប៉ុន្មានម៉ោងមុននេះ ទទួលបានការចាប់​អារ​ម្ម​ណ៍​យ៉ាងខ្លាំង ពិសេសចំពោះអ្នកគាំទ្ររបស់នាងផ្ទាល់តែម្ដង ម្នាក់គាំងរកនិយាយអ្វីពុំចេញទេ ពេលឃើញអាយដលរបស់​ពួក​គេ​លេង​ទឹកមុខប្រៀបដូចជានារីឃាតករនៅក្នុងរឿងពិតៗអីញ្ចឹង៕

ដោយ៖ បូទី

ព័ត៌មាន​ទាក់ទង​

Loading...