មុនចូលសិល្បៈ តាមពិតតារាប្រុស ៤រូបនេះ មានការងារជាទីស្រលាញ់រួចហើយ

អង្គារ, ២៤ ​វិច្ឆិកា ២០២០

ទោះបីជីវិតជាអ្នកសិល្បៈបច្ចុប្បន្នរបស់តារាប្រុសទាំង៤ រូបខាងក្រោមនេះ មើលទៅហាក់មានភាពជោគជ័យខ្លាំង និង​មាន​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញដែលអ្នកណាៗក៏ទទួលស្គាល់ពួកគេ ប៉ុន្តែតារាប្រុសទាំង ៤រូបនោះ តាមពិតមុនប្រឡូកខ្លួនចូលវិស័យមួយនេះ ពួកគេក៏មានការងារជាទីស្រលាញ់ផ្ទាល់ខ្លួនរួចហើយ។

តោះ! ឥឡូវមកតាមដានទាំងអស់គ្នា ថាមានតារាប្រុសណាខ្លះមានការងារផ្ទាល់ខ្លួនមុនពេលប្រឡូកចូលក្នុងសិល្បៈសម្ដែង។

១. Sunny Suwanmethanont

តារាសម្តែងសង្ហា Sunny Suwanmethanont គឺជាតន្រ្តីករកាលពីអតីតកាល។ គាត់បានសម្តែងជាតួសម្តែង​នៅក្នុងខ្សែភាពយន្ត​ដ៏​ល្បី​ប្រចាំ​ឆ្នាំ ២០០៥ ដែលមានចំណងជើងថា «Dear Dakanda» រួមជាមួយ Noon Siraphan

២. Pope Thanawat

មុនពេលក្លាយជាតារាសម្តែង Pope Thanawat បានធ្វើការជាអ្នករចនាក្រាហ្វិច។

៣. Film Thanapat

កំពូលតារាសម្ដែងនៅក្នុងបុស្តិ៍ ONE 31 មានការងារជាអ្នកបម្រើការលើយន្តហោះជាច្រើនឆ្នាំ មុនប្រឡូកចូលក្នុងវិស័យសម្ដែង។ Film ចាប់ផ្តើមថតសម្ដែងដំបូង ក្នុងឆ្នាំ២០១៥ នៅក្នុងរឿង «Jao Sao Kong Arnon»។ រឿងភាគដែលធ្វើឱ្យ Film មាន​ប្រ​ជា​ប្រិយ​ភាព​ខ្លាំង គឺរឿង « Mia 2018»

៤. Pong Nawat

តារាលំដាប់ជួរមុខរូបនេះ បានធ្វើការជាអ្នកវិភាគសេដ្ឋកិច្ចមុនពេលចូលប្រឡូកក្នុងវិស័យសិល្បៈ ប៉ុន្តែបច្ចុប្បន្នគាត់ជាកំពូល​តា​រា​​ស​ម្តែង​នៅក្នុងប៉ុស្តិ៍ ONE31៕

ដោយ៖ បូទី

ព័ត៌មាន​ទាក់ទង​

Loading...