អាកាសធាតុត្រជាក់នៅចុងឆ្នាំបែបនេះ សម្រាប់អ្នកនិយមចូលចិត្តដើរលេងតាមសួនផ្កាច្បាស់ជាពេញចិត្តមិនខាន ជាមួយនឹងបរិយាកាសស្អាតរីកសុះសាយប្រដេញពណ៌ច្រមុះជាច្រើន។
ដូចជាតារាសម្ដែងស្រី Mai Davika ថ្មីៗនេះនាងទៅដើរលេងកម្សាន្តនៅតាមខេត្តឈៀងម៉ៃ ចាកចេញពីក្រុងបាងកក ដើម្បីលំហែអារម្មណ៍ជាមួយនឹងសម្រស់ធម្មជាតិយ៉ាងស្រស់ស្រាយ។ ហើយតារាស្រីរូបនេះ បានទៅលេងក្នុងសួនផ្កាដ៏ធំមួយដែលជាកន្លែងមានប្រជាប្រិយភាពមួយក្នុងខេត្តឈៀងម៉ៃ។
Mai បានផ្តិតយករូបភាពស្អាតៗជាច្រើន ពេញដោយស្នាមញញឹមនិងអារម្មណ៍រីករាយ ដែលបានឈរកណ្ដាលមានផ្ការីកស្រស់អមជុំវិញខ្លួន។ ទេសភាពបែបនេះ អាចស្រមៃបានជាក្តីសុខដែលនារីៗប្រាថ្នាចង់បាន រត់លេងយ៉ាងរីករាយក្នុងសួនផ្ការាងតូចច្រឡឹង ធ្វើឱ្យអ្នកគាំទ្រស្ទើរតែរលាយបេះដូងអស់ទៅហើយ ពេលដែលឃើញផ្កាស្អាតៗជាមួយនឹងសម្រស់ Mai រឹតតែស្អាតជាងផ្កាទៅទៀត៕
ដោយ៖ Minzy