ផ្ទុះ​លើក​នេះ​ជាប់​តារា​មិនតិច ​ដោយទាំង ​Boy ​Pakorn ​ដែរ រត់​ទៅធ្វើ​តេស្ត​ទាំង​ភ័យ​ខ្លួន​

ចន្ទ, ១២ មេសា ២០២១

មានតារាថៃជាច្រើនបាននាំគ្នាប្រញាប់ប្រញាល់ទៅធ្វើតេស្តវត្ថុសំណាករកជំងឺកូវីដ-១៩ បន្ទាប់ពីពួកគេមានប្រវត្តិធ្លាប់ទាក់ទង​ជា​មួ​យ​អ្នក​ដែលបានឆ្លងជំងឺនេះ។ ក្នុងចំណោមតារាជាច្រើន ក៏មានតាប្រុសល្បីឈ្មោះ ថែមទាំងរួសរាយលោក Boy Pakorn ម្នាក់​ផង​ដែរ​។

តាមរយៈបណ្ដាញសង្គមអ៊ីនស្តាក្រាមរបស់ Boy ហេតុផលដែលធ្វើឲ្យតារារូបនេះភ័យខ្លួនរត់ទៅធ្វើតេស្តភ្លាមៗគឺ បន្ទាប់ពីលោក​ទើ​ប​​តែ​​បានដឹងខ្លួនថាបានជួបជាមួយអ្នកជំងឺកូវីដ-១៩ នៅក្នុងក្លឹបហាត់ប្រាណមួយកន្លែងកាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១។

យ៉ាងណាក៏ដោយ ពេលនេះ Boy មិនទាន់ទទួលបានលទ្ធផលថាយ៉ាងណានោះទេ ប៉ុន្តែតារាប្រុសរូបនេះបានសម្រេចឃុំខ្លួនរ​យៈ​ពេ​ល​១៤ថ្ងៃហើយ ដើម្បីសុវត្តិភាពខ្លួនឯង គ្រួសារ និងជាការទទួលខុសត្រូវចំពោះសង្គម៕

ដោយ៖ សារ៉ា

ព័ត៌មាន​ទាក់ទង​

Loading...