ឆ្លៀតទំនេរពីការងារ Mark Prin នាំ Kimberly ទៅផ្អែមល្ហែមនៅសមុទ្រពីរនាក់យ៉ាងមានក្តីសុខ

ពុធ, ១៤ មេសា ២០២១

កម្ររូបភាពជាច្រើនសន្លឹករបស់ Mark Prin និង Kimmy Kimberly ថតយ៉ាងផ្អែមល្ហែមជាមួយគ្នានៅសមុទ្រថ្មីៗនេះ បាន​ធ្វើអោ​យ​អ្នក​គាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំង។ មកទល់ពេលនេះ គូស្នេហ៍ដ៏ផ្អែមល្ហែមមួយគូនេះ បានទៅលំហែអារម្មណ៍នៅសមុទ្រតែ​ពីរ​នា​​ក់​ជិតមួយសប្តាហ៍ហើយ។

ស្របពេលទំនេរពីរការងារថតស្រាប់ Mark prin មិនបង្អន់យូរឆាប់នាំកំពូលស្នេហ៍ទៅស្វីត​ពីរនាក់នៅប៉ែកខាងសមុទ្រយ៉ាង​មាន​ក្តី​សុ​ខ។ ក្នុងនោះ គណនី IG ផ្លូវការរបស់តារាទាំងពីររូបនេះ បានបង្ហោះរូបភាពបង្ហាញពីសកម្មភាពមួយចំនួនរបស់ពួកគេ កំឡុង​ពេ​ល​​លំហែអារម្មណ៍នៅលើផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយផងដែរ។

យ៉ាងណាមិញ រូបភាពស្រស់ស្អាត ស្រស់សង្ហា ពិសេសរូបភាពថតលក្ខណៈគូយ៉ាងផ្អែមល្ហែមរបស់ Mark និង Kimberly ទ​ទួ​ល​បា​ន​អ្នក​ចុចឡាចយ៉ាងច្រើននៅលើបណ្តាញសង្គម និងទទួលបានពាក្យសរសើរពីអ្នកលេងបណ្តាញសង្គមជាច្រើនផងដែរ៕

តោះ មកមើលរូបភាពមួយចំនួនរបស់គូស្នេហ៍មួយគូនេះ ខាងក្រោមទាំងអស់គ្នា៖

ដោយ៖ បូទី

ព័ត៌មាន​ទាក់ទង​

Loading...