Yar​dthip ​ប្រាប់​ពីរោគ​សញ្ញា​ខ្លះៗ​ក្រោយ​ឆ្លង​កូវីដ ​ទាំងកំពុង​ពពោះ​កូនក្នុង​ផ្ទៃបាន​៤ខែ​

ពុធ, ១៤ មេសា ២០២១

ពេលនេះក្នុងសង្គមសិល្បៈថៃកំពុងមានភាពវឹកវរមិនស្ទើរនោះទេ ព្រោះតែជំងឺកូវីដ-១៩ បានកំពុងតែរាតត្បាតយ៉ាងខ្លាំង។ មក​ដល់​ពេល​នេះ មានតារាថៃក្មេងចាស់ជាច្រើនរូបហើយបានឆ្លងជំងឺនេះ មិនលើកលែងសូម្បីតែអ្នកម្ដាយកំពុងព​ពោះកូននៅក្នុងផ្ទៃទើប​តែ​​បាន​៤ខែ ថែមទាំងជិតចូលរោងការផងនោះគឺអ្នកនាង Yardthip

ក្រោយទទួលលទ្ធផលវិជ្ជមានកូវីដ-១៩ Yardthip ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យជាបន្ទាន់។ ពេលដឹងដំណឹងនេះ មានក្ដី​បា​​រម្មណ៍​ជាច្រើនពីមហាជនបានផ្ញើរទៅកាន់តារាសម្ដែងរូបនេះ ព្រោះគេដឹងថានាងកំពុងតែមានកូននៅក្នុងផ្ទៃផង។ ឆ្លើយតប​នឹ​ង​ក្ដី​បារ​ម្មណ៍នេះ បន្ទាប់ពីចូលមន្ទីពេទ្យព្យាបាលបានប៉ុន្មានថ្ងៃ ថ្មីៗថ្ងៃទី១៣ មេសាម្សិលមិញនេះ Yadthip ក៏បាន​ធ្វើបច្ចុប្បន្នភាពពី​រោ​គ​សញ្ញារបស់ខ្លួនប្រាប់មហាជន ព្រមទាំងមិត្តភក្តិឲ្យបានដឹងពីសុខទុក្ខរបស់នាង។

តាមរយៈបណ្ដាញសង្គម តារាស្រីថៃរូបនេះបានឲ្យដឹងថា ពេលនេះអាការគ្រុនក្ដៅនៅក្នុងខ្លួននាងហាក់បានថយចុះខ្លះហើយ ប៉ុន្តែ​នៅ​ឈឺ​បំពង់ករនិងក្អកខ្លាំង។ ទោះជាយ៉ាងណា Yardthip ក៏បានអរគុណដល់អ្នកគាំទ្រ ព្រមទាំងមិត្តភក្តិទាំងអស់រប​ស់នាងដែល​បា​​ន​នាំគ្នាបារម្មណ៍ខ្វល់ខ្វាយ នឹងផ្ដល់នូវពាក្យលើកទឹកចិត្តដល់ខ្លួនក្នុងពេលវេលាដ៏លំបាកនេះ៕

ដោយ៖ សារ៉ា

ព័ត៌មាន​ទាក់ទង​

Loading...