អ្នកគាំទ្រស្ងើចនឹងសម្រស់ Mai Davika ពេលតែងខ្លួនស្ទាយ៍ថ្មីមួយបែបទៀត

សុក្រ, ១៦ មេសា ២០២១

សមត្ថភាពសម្ដែងរបស់តារាស្រីឯករាជ្យ Mai Davika អាចរាប់បញ្ចូលក្នុងបញ្ជីជាតារាសម្ដែងស្រីលំដាប់​ជួរមុខក្នុងឧស្សាហ៍កម្មក​ម្សា​​ន្តថៃ។ ក្រៅពីសម្ថភាពសម្ដែងបានយ៉ាងល្អ Mai មានរូបសម្រស់ស្រស់ស្អាតពីធម្មជាតិ និងជាតារាស្រីដែលមានដងខ្លួន​ស្អាត​ស៊ិ​ច​​ស៊ីផងដែរ។

ជាក់ស្ដែង រាល់ស្ទាយ៍តែងខ្លួនរបស់នាងតែងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រ។ ដូចជាប៉ុន្មានម៉ោងមុននេះ M​ai ​ទើបនឹងបង្ហោះរូបភាពថ្មីជាមួយអាវដៃវាលពណ៌ត្រួយចេកខ្ចី អមជាមួយការតុបតែមុខ និងម៉ូតសក់បែបថ្មីមួយបែបទៀត។

គួរបញ្ចាក់ផងដែរថា សម្រាប់ការតុបតែងខ្លួនបែបថ្មីនេះ Mai ថតអោយហាងល្បីមួយកន្លែងនៅក្នុងប្រទេសថៃមានឈ្មោះថា Ev​er​yth​ing Has Beauty

សូមទស្សនារូបភាពមួយចំនួនខាងក្រោម៖

ដោយ៖ បូទី

ព័ត៌មាន​ទាក់ទង​

Loading...